ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស.ព​បុរស​ម្នាក់​ត្រូវ​ឃាតករ​សម្លា.ប់​ច្រក​បាវ​​យក​ទៅ​ទម្លា.ក់​ចោល​នៅ​ជិត​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាតករ​សម្លាប់​ ​ហើយ​យក​សព​ច្រក​ក្នុង​កា​រ៉ុ​ង​យក​ទៅ​បោះចោល​នៅ​ក្បែរ​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​។ ហេតុការណ៍​នេះ​បង្ករ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ២១​ខែតុលា​ឆ្នាំ​២០២៥ នៅ​ចំណុច​ចិញ្ចើម​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាតករ​សម្លាប់​ ​ហើយ​យក​សព​ច្រក​ក្នុង​កា​រ៉ុ​ង​យក​ទៅ​បោះចោល​នៅ​ក្បែរ​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​។

ហេតុការណ៍​នេះ​បង្ករ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ២១​ខែតុលា​ឆ្នាំ​២០២៥ នៅ​ចំណុច​ចិញ្ចើម​ផ្លូវលំ ជាប់​របង​ដី​ឡូ​តិ៍​ទុក​ចោល​ក្បែរ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ភូមិ​គង​ណ​យ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សាកសព​បុរស​រូប​នោះ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​មាន​លក្ខណៈ​ហើម​ស្អុយ​ត្រូវ​បាន​ឃាតករ​សម្លាប់​រួច​ច្រក​ក្នុង​កា​រ៉ុ​ង​(​បាវ​)​យក​ទៅ​បោះចោល​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​អ្នកដំណើរ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវលំ ប្រទះ​ឃើញ​កា​រ៉ុ​ង​ធំ​មួយ​(​បាវ​)​មាន​ក្លិនស្អុយ សង្ស័យ​ទើប​ផ្ដល់​ដំណឹង​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ , ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ហែក​បាវ​មើលឃើញ​ជា សាកសព​មនុស្ស​ប្រុស​មាន​សភាព​ហើ​ស្អុយរលួយ​រួច​ក៏​រាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ២០ ​ខែតុលា​ មាន​ក្មេង​ម្នាក់​បាន​ប្រទះ​ឃើញ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ដោយ​មាន​បុរស​ពីរ​នាក់​បាន​លើ​កកា​រ៉ុ​ង​មួយ​ដែល​មាន​ពណ៌​ក្រហម​ហើយ​យក​ទៅ​ទម្លាក់​ចោល​នៅ​កន្លែង​កើតហេតុ​។​ភ្លាម​ៗ​គេ​ពុំ​បាន​ចាប់អារម្មណ៍​ឡើយ​ដោយ​ស្មានថា​ជា​កា​រ៉ុ​ង​ដាក់​សំរាម​ដែល​គេ​ដឹក​យក​ទៅ​ទម្លាក់​ចោល​។​លុះ​រំលង​បាន​មួយ​យប់​ស្រាប់តែ​មាន​អ្នកដំណើរ​ឆ្លងកាត់ ធុំក្លិនស្អុយ ហើយ​ចោល​ភ្នែក​មើល​ទើប​ដឹង​ថា​ជា​សាកសព​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

នៅ​ព្រឹក​នោះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏​ដូច​ជា​នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​កន្លែង​កើតហេតុ​ដើម្បី​ត្រួតពិនិត្យ​សព ​។ ​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា សាកសព​បុរស​រូប​នោះ​ជា​ជនជាតិ​អ្វី​ ហើយ​ត្រូវ​បាន​គេ​សម្លាប់​នៅ​កន្លែង​ណា​ឡើយ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ