ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជននៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​នាំ​គ្នា​​យកអំណោយ​ជូន​កម្លាំង​​ជួរ​មុខនៅ​ប្រាសាទតាមាន់ធំ​និង​ប្រាសាទ​តា​ក្របី

20 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សប្បុ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​ជា​ហូរហែរ​នាំ​អំណោយ​ចែក​ជូន​កម្លាំង​ជួរ​មុខ​ប្រាសាទតាមាន់ធំ​និង​ប្រាសាទ​តា​ក្របី​នៅ​ថ្ងៃ​ទី​៣១ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៥ ​ក្នុងភូមិ​សា​ស្ត្រ​​តំបន់​បី ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។ ជាក់ស្តែង​ឃើញ​ពលរដ្ឋ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ទៅ​ជា​ហូរហែរ​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​កម្លាំង​ជួរ​មុខ​ក្នុងភូមិ​សា​ស្គ្រ​ប្រាសាទតាមាន់ធំ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សប្បុ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​ជា​ហូរហែរ​នាំ​អំណោយ​ចែក​ជូន​កម្លាំង​ជួរ​មុខ​ប្រាសាទតាមាន់ធំ​និង​ប្រាសាទ​តា​ក្របី​នៅ​ថ្ងៃ​ទី​៣១ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៥ ​ក្នុងភូមិ​សា​ស្ត្រ​​តំបន់​បី ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

ជាក់ស្តែង​ឃើញ​ពលរដ្ឋ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ទៅ​ជា​ហូរហែរ​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​កម្លាំង​ជួរ​មុខ​ក្នុងភូមិ​សា​ស្គ្រ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី ជា​ហូរហែរ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៨​ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ប្រាសាទ​។

សប្បុរសជន​បានឱ្យដឹង​​ថា ​អំណោយ​ដែល​នាំ​យក​ចែក​ជូន​ដល់​កងកម្លាំង​ជួរ​គឺជា​ការ​លើកទុក​ចិត្ត​ដល់​វរៈជន​ក្លាហាន​ដែល​បានការ​ពារ​បូរណៈភាព​ទឹកដី​និង​មាតុភូមិ​កម្ពុជា នៅ​ពេល​ដែល​ទាហាន​សៀម​មាន​បំណង​ឈ្លានពាន​មក​លើ​កម្ពុជា​បាន​តបត​ការពារ​អធិបតីភាព​មិន​អោយ​ឈ្លានពាន​មក​លើ​កម្ពុជា​បាន​ឡើយ​។

សប្បុរសជន​បាន​កោត​ស​សើរ​ចំពោះ​វរៈ​ភាព​អង់អាច​ក្លាហាន​កម្លាំង​កម្ពុជា​ដែល​កំពុង​ឈ​ជើងការ​ពារ​មាតុភូមិ​កម្ពុជា​ស្រប​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បាន​ជួប​ប្រជុំ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​សម្រេច​អោយ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​រវាង​កម្ពុជា​និង​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ