ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ទល់លាមក​រ៉ាំរ៉ៃ​៖ ឫសគល់ ដែល​បង្ក​ជំងឺ​ឫសដូងបាត និង​មហារីក​ពោះវៀន​!

2 ម៉ោង មុន

ការ​ទល់លាមក ឬ ការ​ពិបាក​បន្ទោ​របង់ មិនមែន​គ្រាន់តែ​ជា​បញ្ហា​បន្តិចបន្តួច​ដែល​រំខាន​ដល់​ពោះវៀន​នោះ​ទេ​! វា​ជា​បញ្ហា​ទូទៅ​ដែល​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ធ្លាប់​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​វិ​វត្ត​ទៅ​ជា​រ៉ាំរ៉ៃ វា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។ តើ​ការ​ពិបាក​បន្ទោ​របង់​ដែល​អ្នក​កំពុង​ជួប​ប្រទះ គ្រាន់តែ​បណ្តាល​មក​ពី​ញ៉ាំ​បន្លែ​តិច​មែន​ទេ?…

ការ​ទល់លាមក ឬ ការ​ពិបាក​បន្ទោ​របង់ មិនមែន​គ្រាន់តែ​ជា​បញ្ហា​បន្តិចបន្តួច​ដែល​រំខាន​ដល់​ពោះវៀន​នោះ​ទេ​! វា​ជា​បញ្ហា​ទូទៅ​ដែល​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ធ្លាប់​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​វិ​វត្ត​ទៅ​ជា​រ៉ាំរ៉ៃ វា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។

តើ​ការ​ពិបាក​បន្ទោ​របង់​ដែល​អ្នក​កំពុង​ជួប​ប្រទះ គ្រាន់តែ​បណ្តាល​មក​ពី​ញ៉ាំ​បន្លែ​តិច​មែន​ទេ? ចម្លើយ​គឺ ទេ​! ជួនកាល​ឫសគល់​ពិត​នៃ​ជំងឺ​នេះ ទាមទារ​ឲ្យ​មានការ​ពិនិត្យ​រុករក​យ៉ាង​ស៊ីជម្រៅ ដោយ​គ្រូពេទ្យ​ឯកទេស (​ដូច​ជា​ការ​ឆ្លុះ​ពោះវៀនធំ ការ​ថត​ស្កេ​ន ឬ​តេស្ត​ឈាម​)​។

ក​. មូលហេតុ​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ជាប់​គាំង​នឹង​ការ​ទល់លាមក
បញ្ហា​ទល់លាមក​អាច​កើតឡើង​ដោយសារ​កត្តា​ជា​ច្រើន ដែល​ភាគច្រើន​ទាក់ទង​នឹង​ទម្លាប់​រស់នៅ និង​របប​អាហារ​៖

របប​អាហារ​ខ្វះ​ជាតិ​សរសៃ (Fiber): មិន​ថា​បន្លែ ឬ​ផ្លែ​ឈើ​ទេ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​លាមក​រឹង និង​ពិបាក​រុញច្រាន​។
ផឹកទឹក​មិន​គ្រប់គ្រាន់​: កង្វះ​ជាតិ​ទឹក​ធ្វើ​ឲ្យ​ពោះវៀន​ស្រូប​យក​ទឹក​ពី​លាមក​ច្រើន​ពេក រហូត​លាមក​ស្ងួត និង​រឹង​។

ភាព​មិន​មាន​តុល្យភាព​នៃ​មេរោគ​ល្អ​: បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រំលាយ​អាហារ​។
ឥទ្ធិពល​ថ្នាំពេទ្យ​មួយ​ចំនួន​: ថ្នាំ​មួយ​ចំនួន​ដូច​ជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំបន្សាប​ជាតិ​អាស៊ីត ឬ​ថ្នាំ​ដែល​មាន​ផ្ទុក ជាតិ​កាល់ស្យូម និង​ជាតិ​ដែក អាច​ធ្វើ​ឲ្យ​ទល់លាមក​។
ការ​ប្រើប្រាស់​ផលិតផល​ទឹកដោះគោ និង​ស្ករ​ច្រើន​ពេក​: អាច​បង្ក​ជា​បញ្ហា​នៃ​ការ​រំលាយ​អាហារ និង​រាំងស្ទះ​ចលនា​ពោះវៀន​។

បញ្ហា​ផ្លូវចិត្ត (Stress): ការ​គិត​ច្រើន និង​ភាព​ពិបាកចិត្ត អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ចលនា​ពោះវៀន​។
កង្វះ​លំ​ហាត់ប្រាណ​: សកម្មភាព​រាង​កាយ​ជួយ​ជំរុញ​ចលនា​របស់​ពោះវៀន​។
ញ៉ាំ​ថ្នាំ​បញ្ចុះ​ញឹកញាប់​ពេក​: ការ​ប្រើ​ថ្នាំ​បញ្ចុះ (Laxatives) រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​ពោះវៀន ចុះ​ខ្សោយ និង​លែង​ដំណើរការ​ដោយ​ខ្លួនឯង​។
ខ​. ផលវិបាក​ដែល​ទល់លាមក​អាច​បង្ក​បាន
បើ​អ្នក​បណ្តោយ​ឲ្យ​បញ្ហា​ទល់លាមក​នេះ​នៅ​តែ​បន្ត​រ៉ាំរ៉ៃ ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​អាច​នឹង​កើតឡើង​៖

ជំងឺ​ឫសដូងបាត (Hemorrhoids): ការ​ប្រឹង​បន្ទោ​របង់​ខ្លាំង នាំ​ឲ្យ​សរសៃឈាម​នៅ​បាត​រីក​ប៉ោង​។
ដាច់​រហែក​ភ្នាស​បាត (Anal Fissure): លាមក​រឹង​អាច​ធ្វើ​ឲ្យ​ភ្នាស​រន្ធ​គូថ​រហែក ដែល​បង្ក​ជា ការ​ឈឺចាប់ និង​ធ្លាក់ឈាម ពេល​បន្ទោ​របង់​។

ខ្សោយ​ពោះវៀនធំ​រ៉ាំរ៉ៃ​: បើ​ទល់លាមក​យូរ អាច​ធ្វើ​ឲ្យ​មុខងារ​ពោះវៀន​ចុះ​ខ្សោយ​។
បង្កើន​ហានិភ័យ​មហារីក​ពោះវៀនធំ​: ទោះបី​មិន​ទាន់​មាន​ភស្តុ​តាង​ច្បាស់លាស់​ក៏​ដោយ ការ​រក្សា​កាក​សំណល់​ក្នុង​ពោះវៀន​យូរ​អាច​ជា​កត្តា​ប្រឈម​មុខ​មួយ​។

ពេល​ណា​ដែល​អ្នក​គួរ​ជួប​គ្រូពេទ្យ​បន្ទាន់?
ដើម្បី​ចៀសវាង​ផលវិបាក​ទាំងនេះ អ្នក​ត្រូវ​ចាប់ផ្តើម កែប្រែ​ទម្លាប់​រស់នៅ ដូច​ជា កាត់​បន្ថយ​ភាព​តានតឹង ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ត្រឹមត្រូវ និង​ធ្វើ​លំ​ហាត់ប្រាណ​។

ប៉ុន្តែ បើ​អ្នកមាន​រោគ​សញ្ញា​ណាមួយ​ដូច​ខាងក្រោម ចាំបាច់​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ភ្លាម ដើម្បី​បង្ការ​ភាព​ធ្ងន់ធ្ងរ​៖

ទល់លាមក​លើស​ពី ២ ថ្ងៃ ឡើង​ទៅ​ដោយ​មិន​ធូរស្រាល​។
ស្រក​ទម្ងន់​លឿន និង​ខុស​ពី​ធម្មតា​។
ស្លេកស្លាំង ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។
ធ្លាក់ឈាម ពេល​បន្ទោ​របង់​។
ឈឺ​ចុកចាប់​ក្នុង​ពោះ​រ៉ាំរ៉ៃ​។
កុំ​ធ្វេសប្រហែស​! ការ​ពិនិត្យ​ទាន់​ពេលវេលា គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​របស់​អ្នក​៕

(​ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ