ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​​បើក​ច្រកព្រំដែន​ខ្លង​លឹ​ក​៣​ម៉ោង ​មាន​ពលរដ្ឋ​ថៃចេញ​៩០​នាក់ និងពលរដ្ឋ​កម្ពុជា​ចូល​៨០​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

19 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ភាគី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ច្រកព្រំដែន​ខ្លង​លឹ​ក​រយៈពេល​៣​ម៉ោង​មាន​ពលរដ្ឋ​ថៃចេញ​៩០​នាក់​ និងពលរដ្ឋ​កម្ពុជា​ចូល​៨០​នាក់​ ​កាលពីថ្ងៃ​ទី​៣១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ច្រក​ទ្វារ​ខ្លោង​លឹ​ក​ថៃ​រយៈពេល​តែ​៣​ម៉ោង​គឺ​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៤​ល្ងាច​នៅ​ពេល​កម្ពុជា​បិទ​​ដូច​គ្នា​ដែល​មាន​ពលរដ្ឋ​ថៃ​ចេញពី​កម្ពុជា​មាន​ចំនួន​៩០​នាក់​ស្រី​៣៣​នាក់​និង​ពលរដ្ឋ​កម្ពុជា​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​៨០​នាក់​ស្រី​៣៣​នាក់​។ គួរ​រំលឹក​ថា​៖​កាលពី​ថ្ងៃ​ទី​២៩ ខែ​ក​ក្ត​ដា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ភាគី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ច្រកព្រំដែន​ខ្លង​លឹ​ក​រយៈពេល​៣​ម៉ោង​មាន​ពលរដ្ឋ​ថៃចេញ​៩០​នាក់​ និងពលរដ្ឋ​កម្ពុជា​ចូល​៨០​នាក់​ ​កាលពីថ្ងៃ​ទី​៣១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ច្រក​ទ្វារ​ខ្លោង​លឹ​ក​ថៃ​រយៈពេល​តែ​៣​ម៉ោង​គឺ​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៤​ល្ងាច​នៅ​ពេល​កម្ពុជា​បិទ​​ដូច​គ្នា​ដែល​មាន​ពលរដ្ឋ​ថៃ​ចេញពី​កម្ពុជា​មាន​ចំនួន​៩០​នាក់​ស្រី​៣៣​នាក់​និង​ពលរដ្ឋ​កម្ពុជា​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​៨០​នាក់​ស្រី​៣៣​នាក់​។

គួរ​រំលឹក​ថា​៖​កាលពី​ថ្ងៃ​ទី​២៩ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បិត​ច្រក​ទ្វារ​ព្រំដែន​ខ្លោង​លឹ​ក​ថៃ​ក្រោយ​កម្ពុជា​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​អោយ​ពលរដ្ឋ​ថៃ​ចេញ​បាន​ចំនួន​៣៤​នាក់​ស្រី​១៦​នាក់​និង​ពលរដ្ឋ​កម្ពុជា​ចូល​មាន​ចំនួន​៦​នាក់​ស្រី​៤​នាក់​។

នៅ​ថ្ងៃ​ទី​៣០ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ច្រក​ទ្វារ​ព្រំដែន​ខ្លោង​លឹ​ក​រយៈពេល​៥​ម៉ោង​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៦​ល្ងាច​ទើប​បិត​មាន​ពលរដ្ឋ​ថៃ​ចេញ​មាន​ចំនួន​៣៣៦​នាក់​ស្រី​៦៨​នាក់ និង​ពលរដ្ឋ​កម្ពុជា​ចូល​មាន​ចំនួន​២៤១​នាក់​ស្រី​១០២​នាក់​។

ជាក់ស្តែង​ថ្ងៃ​ទី​៣១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​នេះ​ភាគី​ទាហាន​ថៃ​បាន​បើក​ច្រក​ទ្វារ​ព្រំដែន​ខ្លោង​លឹ​ក​រយៈពេល​៣​ម៉ោង​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៤​ល្ងាច​ត្រូវ​បាន​បិត​មាន​ពលរដ្ឋ​ថៃ​ចេញ​ចំនួន​៩០​នាក់​ស្រី​៣៣​នាក់ ពលរដ្ឋ​កម្ពុជា​ចូល​ចំនួន​៨០​នាក់​ស្រី​៣៣​នាក់​។

គួរ​បញ្ជាក់​ថា​ ៖​ ភាគី​ថៃ​ ជា​ពិសេស​ទាហាន​ឈុត​ខ្មៅ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ខ្លោង​លឹ​ក​ដែល​ឈម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បិត​បើកបរ​ដោយ​ឯកតោភាគី​ ​ហើយ​បិទ​បើក​និង​បន្ធូរ​បន្ថយ​​ម៉ោង​តាមតែ​អំពើ​ចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ