ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះជីវិតទារកអាយុ២ខែមានដុំសាច់ជាប់​ក​ មានទំហំធំជាងក្បាល ដោយជោគជ័យ

21 ម៉ោង មុន

​ខេត្តសៀមរាប៖ ទារកតូចដ៏សែនកម្សាត់អាយុ២ខែមួយរូប ទទួលបានការសង្គ្រោះជីវិតដោយជោគជ័យពីក្រុមគ្រូពេទ្យខ្មែរ ដោយវះកាត់ដុំសាច់ជាប់​ក​ ដែលមានទំហំធំជាងក្បាលទៅទៀត។ យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះថា ទារក​ដ៏កម្សត់…



ខេត្តសៀមរាប៖ ទារកតូចដ៏សែនកម្សាត់អាយុ២ខែមួយរូប ទទួលបានការសង្គ្រោះជីវិតដោយជោគជ័យពីក្រុមគ្រូពេទ្យខ្មែរ ដោយវះកាត់ដុំសាច់ជាប់​ក​ ដែលមានទំហំធំជាងក្បាលទៅទៀត។

យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះថា ទារក​ដ៏កម្សត់ កើតមកភ្លាមនៅមន្ទីរពេទ្យមួយ មានជំងឺដុំសាច់យ៉ាងធំដ៏កម្រនៅជាប់នឹងកខាងឆ្វេងសង្កត់បំពងខ្យល់ពិបាកដកដង្ហើម ។ ហើយពិបាកធ្វើរោគវិនិច្ឆ័យនិងព្យាបាល រហូតដល់អាយុ២ខែទើបក្រុមគ្រូពេទ្យគន្ធបុប្ផានិងសាស្ត្រាចារ្យឯកទេសស្វីស រកឃើញថាជាដុំសាច់គីសនៃកោសិកាដើមបញ្ជាក់ច្បាស់ដោយការវិភាគកោសិកា ហៅថា “ដុំតេរ៉ាតូម” ដែលតម្រូវឲ្យមានការវះកាត់យកដុំសាច់នេះចេញ។

ប្រភពខាងលើនេះ បានឱ្យដឹងទៀតថា មុនការវះកាត់ គ្រូពេទ្យជំនាញផ្នែកថតឆ្លុះ ត្រូវបូមយកទឹកចំនួនកន្លះលីត្រពីក្នុងដុំសាច់នោះរាល់១សប្តាហ៍ម្តង ចំនួន៨ដង ដើម្បីរង់ចាំការវះកាត់ចុងក្រោយ។ ពេលទារកតូចនេះអាយុដល់២ខែ ការវះកាត់ដ៏ស្មុគស្មាញមួយ ត្រូវបានធ្វើឡើងដោយជោគជ័យ ជាមួយការសង្គ្រោះថែទាំព្យាបាលក្រោយវះកាត់យ៉ាងលំបាក។

មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា «ថ្ងៃនេះ ទារកតូច បានធូរស្រាលនិងមានស្ថានភាពសុខភាពប្រសើរឡើងឈានទៅរកការជាសះស្បើយ »៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ