ខេត្តត្បូងឃ្មុំ ៖ ស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងរយៈពេលប៉ុន្មានថ្ងៃនេះជាហេតុធ្វើឲ្យច្រាំងទន្លេបានបាក់ស្រុតនៅចំណុចឃុំទន្លេបិទស្រុកត្បូងឃ្មុំ ។ នៅសល់ប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះហ្នឹងដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ បើច្រាំងនៅបន្តបាក់នោះជាសមិនផុតត្រូវរុះរើទៅកាន់កន្លែងសុវត្ថិភាព។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង១៤និង៣០នាទី ក្រុមស្ម័គ្រចិត្តគ្រោះមហន្តរាយភូមិបានរាយការណ៍មកអាជ្ញាធរឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទថាមានករណីបាក់ច្រាំងទន្លេមេគង្គ មួយកន្លែងស្ថិតនៅចំណុចក្រោយផ្ទះឈ្មោះហៀ ឆុន ភេទប្រុស អាយុ៦៦ បានបាក់ច្រាំងប្រវែង បណ្ដោយប្រហែល ២០ ម៉ែត្រ ទទឹង៤ម៉ែត្រនិងជម្រៅប្រហែល៧ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ចំណែករបាយការណ៍របស់មន្ទីរធនធានទឹកវិញទឹកបានហក់ឡើង០,៤៤ម៉ែត្រ ដែលមិនទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថានៅក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យប៉ះពាល់ផលដំណាំឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទេ។សូមបញ្ជាក់ប្រវែងច្រាំងទន្លេដែលត្រូវសល់ឦមកដល់ផ្ទះនៅសល់ចម្ងាយពីផ្ទះប្រហែល១០ម៉ែត្រ។
គួររំលឹកថា នៅបណ្ដាឆ្នាំមុនៗច្រាំងទន្លេនៅឃុំទន្លេបិទនេះបានបាក់ស្រុតកល់នឹងដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងនោះដោយមានកិច្ចអន្តរាគមន៍ទាន់ពេលវេលាកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានខ្នះខ្នែងរុះឬផ្ទះឈើទៅកាន់កន្លែងសុវត្ថិភាពដោយមិនបានបង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់នោះទេ៕



ចែករំលែកព័តមាននេះ