ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្នមានករណីក្លែងបន្លំរូបភាពAI ដើម្បីឆបោ.កការបរិច្ចាគប្រាក់សប្បុរសធម៌

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​មាន​ករណី​ក្លែងបន្លំ​រូបភាព​AI ដើម្បី​ឆបោក​ការ​បរិច្ចាគ​ប្រាក់​សប្បុរសធម៌ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ នៅ​ថ្ងៃ​ទី​០៩…

0:00
0:00

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​មាន​ករណី​ក្លែងបន្លំ​រូបភាព​AI ដើម្បី​ឆបោក​ការ​បរិច្ចាគ​ប្រាក់​សប្បុរសធម៌ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ នៅ​ថ្ងៃ​ទី​០៩ កក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នូវ​រូបភាព​កុមារ​កំព្រា ជន​ពិការ ដ៏​គួរ​ឱ្យ​សោក​ស​ង្រែ​ង​កំពុង​ត្រូវការ​ជំនួយ​សប្បុរស​សង្គ្រោះ​បន្ទាន់​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​AI ពី​ជនខិលខូច​ក្នុង​គោលដៅ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​មានចិត្ត​អាណិតអាសូរ​ពិតប្រាកដ តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​ទៅ​កាន់​ពួក​គេ ។

ដោយសារ​បច្ចេកវិទ្យា AI កាន់តែ​មាន​ភាព​រីក​ចម្រើន ការ​បង្កើត​រូបភាព​សិប្បនិម្មិត​នានា​កាន់តែ​មាន​ភាព​ស្រ​ដៀង​ទៅ​នឹង​រូបភាព​ពិត​ប្រាកដជា​ខ្លាំង​ដែល​ធ្វើ​ឱ្យ​សាធារណជន​ទូទៅ​កាន់តែ​មាន​ផល​ពិបាក​ក្នុង​ការ​បែក​ចែក​រវាង​រូបភាព​ពិតប្រាកដ និង​រូបភាព​សិប្បនិម្មិត ។

ជនខិលខូច​បាន​ឆ្លៀតឱកាស​នេះ ប្រើប្រាស់​នូវ​រូបភាព​សិប្បនិម្មិត​ទាំងនោះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ស្នើ​សុំ​ការ​បរិច្ចាគ​ថវិកា​ជំនួស​សប្បុរស​ទៅ​ឱ្យ​ពួក​គេ ។

ក្នុង​ន័យ​នេះ ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ល្បិច​ឆបោក​ខាងលើ និង​ចូលរួម​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១. កុំ​ធ្វើការ​បរិច្ចាគ​ប្រាក់​ទៅ​លើ​មូលនិធិ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​តាម​បណ្តាញ​សង្គម
២. កុំ​ចុច​តំណ​ភ្ជាប់​នានា ដែល​គ្មាន​ប្រភព​ច្បាស់លាស់
៣. សូម​រាយការណ៍​មក​កាន់​សមត្ថកិច្ច​ជំនាញ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត
៤. សូមកុំ​ចែករំលែក​បន្ត ( Share ) នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​លោក​អ្នក
៥. សូម​ចូលរួម​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម (Report) ដូច​ជា Facebook, Telegram, TikTok សម្រាប់​ករណី​ក្លែងក្លាយ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ