ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ថៃ​កំពុង​ប្រើ​ល្បិ​.​ច​អាក្រក់​លើ​កម្ពុជា ខណៈ​ខ្លួន​ជា​មជ្ឈមណ្ឌល​ចែកចាយ​ឧ​.​ក្រិ​.​ដ្ឋ​.​កម្ម​ពេញ​ពិភពលោក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា ភាគី​ថៃ​កំពុង​តែ​ប្រើ​កលល្បិច​អាក្រក់ ដើម្បី​ព្រួស​ឈាម​មក​លើ​កម្ពុជា​ជា​ថ្មី​ម្តងទៀត​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​ល្បែង​ឧក្រិដ្ឋកម្ម​អន​ឡាញ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា ភាគី​ថៃ​កំពុង​តែ​ប្រើ​កលល្បិច​អាក្រក់ ដើម្បី​ព្រួស​ឈាម​មក​លើ​កម្ពុជា​ជា​ថ្មី​ម្តងទៀត​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​ល្បែង​ឧក្រិដ្ឋកម្ម​អន​ឡាញ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ បន្ទាប់​ពី​សារព័ត៌មាន​របស់​ថៃ​ជា​ច្រើន​ស្ថាប័ន នៅ​ថ្ងៃ​៨ កក្កដា បាន​ផ្សព្វផ្សាយ​ថា ក្រុម​ប៉ូលិស​ថៃ​បាន​លប​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​១៩​កន្លែង​ដែល​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា កុក អាន ជា​មនុស្ស​ជំនិត​របស់​សម្តេច​តេ​ជោ ដែល​មា​នទី​តាំងនៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​បាន​រឹបអូស​រថយន្ត​ប្រណីត​ៗ​ជា​ច្រើន​គ្រឿង គិត​ជា​ថវិកា​ប្រមាណ​ជា​២៧​លាន​ដុល្លារ ។

ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​លើ​ប្រហារ​កម្ពុជា និង​សម្តេច​តេ​ជោ​ពី​សំណាក់​ភាគី​ថៃ​នេះ ឯកឧត្តម ជា ធី​រិ​ទ្ធ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​សង្គម​តេ​ឡេ​ក្រាម​ថា នេះ​គឺជា​ព័ត៌មាន​បំផ្លើស​បំភ្លៃ​ខុស​ពី​ការ​ពិត ហើយ​ក៏​ជា​ល្បែង​សងសឹក​របស់​ថៃ​មក​លើ​កម្ពុជា និង​ប្រទេស​ជិតខាង ។

ឯកឧត្តម​អ្នកនាំពាក្យ​ថា នេះ​ហើយ​ជា​ទម្លាប់​អាក្រក់​របស់​ថៃ ខណៈ​ថ្មី​ៗ​នេះ នាយក​រដ្ឋមន្ត្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា ដែល​ត្រូវ​បាន​ព្យួរ​តំណែង​ក៏​បាន​ដើរ​ព្រួស​ឈាម​មក​លើ​កម្ពុជា​ដែរ ជុំវិញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ ស្រប​ប្រទេស​ខ្លួនឯង​ជា​មជ្ឈមណ្ឌល​ចែកចាយ​ឧក្រិដ្ឋកម្ម​ពាសពេញ​ពិភពលោក ជា​ពិសេស នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា «​ដូច្នេះ នេះ​គឺជា​របៀប​ដើរ​ព្រួស​ឈាម​ដាក់​គេ​ដែល​ជា​មាយា​ទ​របស់​ប្រទេស​មួយ​នេះ​ដែល​ជា​មាយា​ទ​របស់​មេដឹកនាំ​មួយ​នេះ មក​លើ​ប្រទេស​ដទៃ ជា​ពិសេស​មក​លើ​កម្ពុជា ក្នុង​ចេតនា​បង្ខូច​កិត្តិយស​របស់​គេ ស្រប​ពេល​ប្រទេស​ខ្លួនឯង​ដែល​ប្រឡាក់​ដោយ​លាមក​»​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បា​នប​ញ្ចឺ​ត​បញ្ចើ​ទៅ​ភាគី​ថៃ​ថា បើ​ចង់​ប្រើ​កលល្បិច​អ្វី​មក​លើ​កម្ពុជា សូម​អញ្ជើញ​បញ្ចេញ​ឲ្យ​អស់​មក ព្រោះ​កម្ពុជា​មិន​ខ្លាចញញើត​នឹង​ល្បិច​កល​អាក្រក់​របស់​ថៃ​នោះ​ទេ ដោយសារ​កម្ពុជា​មាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​មាន​មេដឹកនាំ​ដ៏​ខ្លាំង​ជា​ច្រើន​ត្រៀម​កំដរ​លេង​បាន​គ្រប់ពេលវេលា ។

អ្នកនាំពាក្យ​ខាងលើ​នេះ ក៏​បាន​បន្ថែម​ទៀត​ថា បើ​ភាគី​ថៃ​ចិត្តខ្លាំង ត្រូវ​តែ​ចាប់ខ្លួន​លោក ថា​ក់ ស៊ី​ន ដាក់​ពន្ធ​គារ​ទៅ ព្រោះ​លោក ថា​ក់ ស៊ី​ន ជា​មនុស្ស​ស្និទ្ធ​ជាមួយ​សម្តេច​តេ​ជោ ហើយ​ក៏​ត្រូវ​បាន​សម្តេច​​ចិញ្ចឹម​ឲ្យ​រស់រាន​មានជីវិត រហូត​មានឱកាស​មក​ជាន់​លើ​ទឹក​ថៃ​ម្តងទៀត​នេះ ដោយសារ​សម្តេច​តេ​ជោ ជា​អ្នក​ជួយ​ទំនុកបម្រុង​សព្វបែបយ៉ាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ