ច្បាប់បានចែងថា អ្នកដែលយកទិន្ន័យរបស់អ្នកដទៃទៅប្រើបន្លំបោកលុយអ្នកដទៃផ្សេងទៀត អាចប្រឈមមុខនឹងការផ្តន្ទាទោសជាប់គុ.កពី១ឆ្នាំ ទៅ២ឆ្នាំ ។

នេះជាការព្រមានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានផ្សព្វផ្សាយតាមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗនេះ ។
នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសរសេរថា ការបញ្ចូលទិន្ន័យដោយទុច្ចរិត ទៅក្នុងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិត្រូវផ្តន្ទាទោសពី១ឆ្នាំទៅ២ឆ្នាំ ។ នេះបើយោងតាមមាត្រា៤២៩នៃក្រមព្រហ្មទណ្ឌ។

ដូច្នេះ សូមកុំបែកគំនិតខិលខូចបោកលុយគេ តាមអនឡាញដោយប្រើទិន្ន័យរបស់អ្នកដទៃដូចជា រូបថតជាដើម ដើម្បីបោកលុយគេពីព្រោះវាអាចមានទោសរហូតដល់ជាប់គុ.ក។

ខណ:ដែលបច្ចេកវិទ្យាកំពុងតែជឿនលឿននោះ ការបោកប្រាស់ និងការលួចបន្លំទិន្ន័យតាមបណ្តាញសង្គមក៏កាន់តែមានច្រើន ដោយជំរុញអោយប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន បើពុំនោះទេ អាចចាញ់បោកគេអស់លុយអស់កាក់ដោយមិនដឹងខ្លួន៕
ចែករំលែកព័តមាននេះ