រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានបើកជែងរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នា តែគេមិនអោយវ៉ាក៏ទាញចង្កូតគេច ជ្រុលធ្លាក់ផ្លូវផ្អៀងចាក់ដីចូលក្នុងបឹងឈូក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១ ខែកមរា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវបេតុងភូមិសំរោងលើ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដឹកដីខាងលើម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP. 0287 បើកបរដោយបុរសម្នាក់មិនប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពពីអ្នកបើកបររថយន្តដឹកដីបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយធ្វើដំណើរ ស្របជាមួយរថយន្តម៉ាកហ៊ីណូមួយគ្រឿងទៀត លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ គាត់ក៍បានស៊ីផ្លេ ដើម្បីសុំផ្លូវវ៉ា តែរថយន្តម៉ាកហ៊ីណូនោះមិនអោយវ៉ា ជាហេតុធ្វើអោយគាត់ទាញចង្កូតគេចចេញ បណ្តាលអោយជ្រុលធ្លាក់ផ្លូវផ្អៀងមួយចំហៀងចាក់ដីចោលតែម្តង។ ចំណែក រថយន្តម៉ាកហ៊ីណូនោះក៍បានបើកទៅបាត់ទៅ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកដីក៏បានហៅរថយន្តស្ទូចមកស្ទូចយករថយន្តដឹកដីទៅជួសជុលដោយខ្លួនឯង៕



ចែករំលែកព័តមាននេះ