ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ថៃ​នឹង​ឡើង​គ្រងរាជ្យ​ផ្លូវការ​ខែ​ឧសភា

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រះមហាក្សត្រ​ថ្មី​ថៃ​ មហា​ វ៉ា​ជី​រ៉ា ​ឡុ​ង​កន ​នឹង​ឡើង​គ្រងរាជ្យ​ផ្លូវការ​នា​ដើមខែ​ឧសភា ក្នុង​ពិធី​ដ៏​​អធិកអធម​រយៈពេល​៣​ថ្ងៃ ២​ឆ្នាំ​កន្លះ​ក្រោយ​ពី​ព្រះ​បិតា​ព្រះ​អង្គ ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​ចូល​ព្រះ​ទិវង្គត​មក​។…

ប្រទេស​ថៃ ៖ ព្រះមហាក្សត្រ​ថ្មី​ថៃ​ មហា​ វ៉ា​ជី​រ៉ា ​ឡុ​ង​កន ​នឹង​ឡើង​គ្រងរាជ្យ​ផ្លូវការ​នា​ដើមខែ​ឧសភា ក្នុង​ពិធី​ដ៏​​អធិកអធម​រយៈពេល​៣​ថ្ងៃ ២​ឆ្នាំ​កន្លះ​ក្រោយ​ពី​ព្រះ​បិតា​ព្រះ​អង្គ ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​ចូល​ព្រះ​ទិវង្គត​មក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​នា​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០១៩ ​តាម​ទូរទស្សន៍ព្រះ​បរមរាជវាំង​គូសបញ្ជាក់​ថា ការ​ឡើង​គ្រងរាជ្យ​នឹង​ប្រព្រឹត្ត​ទៅពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៦​ ឧសភា សម្រាប់​ពិធី​មួយ​យោង​តាម​ប្រ​ពី​ណី​ហើយ​ក៏​នឹង​ផ្ដល់​ក្ដី​សប្បាយ​រីករាយ​ដល់​ប្រជាជន​ផង​ដែរ​។

ព្រះមហាក្សត្រ​ថ្មី​ថៃ​ដែល​មាន​ព្រះ​បរម​នាម​ថា ​ព្រះ​ចៅ​រា​មា​ទី​១០ បាន​ឡើង​លើ​រាជ្យ​ប​ល្ល​ង្ក ក្រោយ​ការ​ចូល​ព្រះ​ទិ​វង្កត​របស់​ព្រះ​បិតា កាលពី​ខែតុលា​ឆ្នាំ​២០១៦​ ក្នុង​ព្រះ​ជន្មាយុ​៨៨​ព្រះ​វស្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ