ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​លោក​គី​ម ​ជុង​អ៊ុ​ន​ថា​អាច​ផ្លាស់​ប្ដូរ​ឥរិយាបថ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ថ្លែង​នា​ថ្ងៃ​ទី​១​មក​រា​ថា កូរ៉េ​ខាងជើង​អាច​គ្រោង​ប្ដូរ​ឥរិយាបថ ប្រសិនបើ​សហរដ្ឋអាមេរិក នៅ​តែ​រក្សា​ការ​ដាក់​ទណ្ឌកម្ម ទាក់ទិន​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ការ​ព្រមាន​នោះ​របស់​លោក​ធ្វើ​ឡើង ក្រោយ​រយៈពេល​១២​ខែ​នៃ​ការ​ខិតចូល​ជិត​គ្នា​ខាង​ការទូត…

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ថ្លែង​នា​ថ្ងៃ​ទី​១​មក​រា​ថា កូរ៉េ​ខាងជើង​អាច​គ្រោង​ប្ដូរ​ឥរិយាបថ ប្រសិនបើ​សហរដ្ឋអាមេរិក នៅ​តែ​រក្សា​ការ​ដាក់​ទណ្ឌកម្ម ទាក់ទិន​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ខ្លួន​។

ការ​ព្រមាន​នោះ​របស់​លោក​ធ្វើ​ឡើង ក្រោយ​រយៈពេល​១២​ខែ​នៃ​ការ​ខិតចូល​ជិត​គ្នា​ខាង​ការទូត រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋអាមេរិក ពុំ​គោរព​តាម​ការ​សន្យា​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ចំពោះ​មុខ​ពិ​​ភព​លោក​ទាំងមូល​ទេ នោះ​យើង​នឹង​គ្មាន​ជម្រើស​ថ្មី​ណា ក្រៅ​ពី​ថែរក្សា​អធិបតេយ្យភាព​និង​ផលប្រយោជន៍​របស់​យើង​ឡើយ​។

លោក​គី​ម​ចង់​និយាយ​យោង​ដល់​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាល​ពិ​ី​ខែមិថុនា​កន្លង​ទៅ​នៅ​សិ​ង្ហ្​បុរី ដោយ​នា​ឱកាស​នោះ​ជន​លេខ​១​កូរ៉េ​ខាង​ជើង​​និយាយ​ថា បាន​ពិភាក្សា​គ្នា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​លោក​ត្រាំ ហើយ​បាន​ផ្លាស់​ប្ដូរ​គំនិត​ស្ថាបនា​នានា​ជាមួយ​លោក​ត្រាំ​។

នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​នោះ មេដឹកនាំ​ទាំង​២​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ន័យ​ទូលំទូលាយ ផ្ដោត​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នា​ពេល​អនាគត​។ ចាប់​តាំង​ពិ​ី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​មានការ​រីក​ចម្រើន​តិចតួច​បំផុត​។ កូរ៉េ​ខាងជើង​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​បណ្ដា​ទណ្ឌកម្ម របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ផង មក​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ខ្លួន​។

ក្នុង​សុន្ទរកថា​នោះ​លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​ថា ខ្ញុំ​ត្រៀម​គ្រប់ពេល​អង្គុយ​នៅ​តុ​ចរចា​ជា​ថ្មី​ម្ដងទៀត ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក ហើយ​ខ្ញុំ​នឹង​ធ្វើ​រាល់​ការ​ខិតខំ​ប្រឹងប្រែង តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​សម្រេច​បាន​លទ្ធផល​មួយ ដែល​សហគមន៍​អន្តរជាតិ​អបអរសាទរ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង មិន​ត្រូវធ្វើ​សមយុទ្ធ​យោធា​រួម ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​មួយ​ឡើយ​។ បណ្ដា​ឧបករណ៍​ទាក់ទិន​នឹង​សង្គ្រាម ក្នុង​នោះ​រួម​មាន​ឧបករណ៍​យុទ្ធសាស្ត្រ​មក​ពី​មហាអំណាច​ខាងក្រៅ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បញ្ជូន​មក​ឧបទ្វីប​កូរ៉េ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ