ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ និង​អីុ​ស្រា​អែ​ល ​ចាក​ចេញពី​យូ​ណេ​ស្កូហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អីុ​ស្រា​អែ​ល ៖ កាលពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​៣១​ឆ្នូ សហរដ្ឋអាមេរិក​និង​អី​ុ​ស្រា​អែ​ល​បាន​ចុះហត្ថលេខា​លើ​ការ​ដកខ្លួន​ថយ​របស់​ពួក​គេ​ចាកចេញ ពី​អង្គការ​យូ​ណេ​ស្កូ​។ ប្រទេស​ទាំង​២​បាន​អនុវត្ត​ការ​សម្រេចចិត្ត​មួយ​ប្រកាស កាលពី​ខែតុលា​ឆ្នាំ​២០១៧​ជា​ការ​ឆ្លើយ​តប​ចំពោះ​សេច​ក្ដី​សម្រេច​ចិត្តជា​ច្រើន របស់​អង្គការ​នោះ​ដែល​ប្រទេស​ទាំង​២​យល់​ថា​ប្រឆាំង​អីុ​ស្រា​អែ​ល​។ យូ​ណេ​ស្កូ​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​ទាំង​២…

សហរដ្ឋអាមេរិក​-​អីុ​ស្រា​អែ​ល ៖ កាលពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​៣១​ឆ្នូ សហរដ្ឋអាមេរិក​និង​អី​ុ​ស្រា​អែ​ល​បាន​ចុះហត្ថលេខា​លើ​ការ​ដកខ្លួន​ថយ​របស់​ពួក​គេ​ចាកចេញ ពី​អង្គការ​យូ​ណេ​ស្កូ​។

ប្រទេស​ទាំង​២​បាន​អនុវត្ត​ការ​សម្រេចចិត្ត​មួយ​ប្រកាស កាលពី​ខែតុលា​ឆ្នាំ​២០១៧​ជា​ការ​ឆ្លើយ​តប​ចំពោះ​សេច​ក្ដី​សម្រេច​ចិត្តជា​ច្រើន របស់​អង្គការ​នោះ​ដែល​ប្រទេស​ទាំង​២​យល់​ថា​ប្រឆាំង​អីុ​ស្រា​អែ​ល​។ យូ​ណេ​ស្កូ​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​ទាំង​២ តែ​និយាយ​សម្រាល​ពី​ផល​ប៉ះ​ពាល់​។ នេះ​ជា​លើក​ទី​២​ដែល​សហរដ្ឋអាមេរិក​ចាក​ចេញពី​អង្គការ​នោះ​។

អា​មេ​រិ​ក​ធ្លាប់​ប្រកាស​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៧​មក ពិនិត្យ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​យូ​ណេ​ស្កូ ក្រោយ​ការ​សម្រេច​ប្រកាស​ទី​ក្រុង​ហេ​ប្រោ​ន​ចាស់​នៅ​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី​ដែល​អីុ​ស្រា​អែ​ល​កាន់​កាប់ ជា​តំបន់​ការពារ​នៃ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។

ប៉ុន្មាន​ខែ​ក្រោយមក​គឺ​កាលពី​ខែតុលា​កន្លង​ទៅ អា​មេ​រិ​ក​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ចាកចេញ ជា​ការ​សម្រេច​មួយ​ដែល​ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា​មក​ពី​ការ​មើល​ស្រាល​។ ចំណែក​អីុ​ស្រាយ​វិញ​ក៏​សម្រេច​ចាកចេញ​ពី​អង្គការ​នេះ​ដែរ ដោយ​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ចាត់​ទុក​ថា ជា​ឆាក​គ្មាន​អី​ច្បាស់លាស់​មួយ និង​កែប្រែ​ប្រវត្តិសាស្ត្រ​ជា​ជាង​ថែរក្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ