ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកយាមរាល់យប់មិនអី បែរជាគ្រោះត្រឹម​មួយប៉ប្រិច​ភ្នែក​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ដើម្បី​ឆក់​កណ្តុរ បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រហែល​២​និង​២៥​នាទី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ទឹក ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ដើម្បី​ឆក់​កណ្តុរ បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រហែល​២​និង​២៥​នាទី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ទឹក ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សំ ប៊ុ​ន​ធឿ​ន ហៅ​ឡូញ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​ការ​បំភ្លឺ​ពី​បងប្អូន​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​តែងតែ​មក​ដេក​យាម​រោង​ធ្វើស្រែ តែ​ម្នាក់ឯង​ជា​រៀង​រាល់​យប់ ហើយ​បាន​ត​ខ្សែភ្លើងជាមួយ​ខ្សែលួស​​ដើម្បី​​ឆក់​កណ្តុរ​ជុំវិញ​រោង​ដែល​ជន​រង​គ្រោះ​ដេក ក៏​បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​តែ​ម្តង​។ បន្ទាប់​ពី​កើតហេតុ បងប្អូន​របស់​ជន​រង​គ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​បាន​ទទួល​ព័ត៌មាន​ពី​លោកស្រី​អនុប្រធាន​ភូមិ​ស្រែ​អំពិល​តាម​រយៈ​ទូរ​សព្ទ័​ថា មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ស្លាប់ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​ឈើទាល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​សហការ​ជាមួយ​កម្លាំង​ជំនាញ ក្រុមប្រឹក្សា​ឃុំ​ឈើទាល មេ​ភូមិ​ព្រែក​ស្វាយ លោកគ្រូ​ពេទ្យ​ឃុំ​ចុះ​ធ្វើការ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ស្នាម​ឆេះ​ខ្លោច​ដើមដៃ​ខាងស្តាំ​, ក្បាល​ផ្នែក​ខាង​មុខ​ខាងស្តាំ​, ដៃ​ខាងឆ្វេង និង​ដងខ្លួន​ចំហៀង​ខាងស្តាំ ដោយសារ​ឆក់​ខ្សែភ្លើង ទើប​បណ្តាល​ឱ្យ​ស្លាប់​ពិតប្រាកដ​មែន ។

ក្រោយ​ពិនិត្យ​រួច សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ