បើ Messi ចាកចេញពី Barcelona តារាឆ្នើម Ronaldo នឹងមានផលប៉ះពាល់
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អ្នកឯកទេសខាងបាល់ទាត់ Jimmy Burns បានវិភាគលើស្ថានភាពដែល Messi អាចនឹងចាកចេញពី…
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អ្នកឯកទេសខាងបាល់ទាត់ Jimmy Burns បានវិភាគលើស្ថានភាពដែល Messi អាចនឹងចាកចេញពី…
តាមប្រភពព័ត៌មាន Daily Star បានឱ្យដឹងថា អ្នកឯកទេសខាងបាល់ទាត់ Jimmy Burns បានវិភាគលើស្ថានភាពដែល Messi អាចនឹងចាកចេញពី Barcelona តាមសម្តីរបស់ Ronaldo ហើយរកឃើញថា វានឹងមានផលប៉ះពាល់ដល់ Ronaldo ។
Ronaldo បានចាកចេញពី Real Madrid កាលពីចុងរដូវកាលមុន ហើយទៅលេងឱ្យ Juventus ក្នុងតម្លៃ៨៨លានផោន ។ ដោយសារតែការចាកចេញនេះហើយ ទើបធ្វើឱ្យការប្រជែងគ្នាយ៉ាងយូររវាង Ronaldo និង Messi ត្រូវបានដល់ទីបញ្ចប់ ។
កីឡាករព័រទុយហ្កាល់បាននិយាយយ៉ាងច្បាស់ថា ចង់បង្កើតភាពប្រកួតប្រជែងសារជាថ្មី ដោយឱ្យ Messi ចេញពី Barcelona មកលេងនៅក្នុង Serie A ។ សម្រាប់ Burns វិញ គឺមិនគិតថា Messi អាចចាកចេញបានទេ ។
លោកប្រាប់ទៅ Starsport ថា ៖«អ្វីៗក៏អាចកើតមានដែរនៅក្នុងបាល់ទាត់ ។ លុយពេលខ្លះអាចមានឥទ្ធិពល ជាងភាពស្មោះស្ម័គ្រទៅទៀត សម្រាប់កីឡាករមួយចំនួន ។ ខ្ញុំនៅតែគិតថា Messi ចាត់ទុក Barcelona គឺជាគ្រួសាររបស់ខ្លួន ដែលនៅតាំងពីអាយុ១៣ឆ្នាំ» ។
លោក Burns បន្តថា ភាពប្រជែងគ្នានេះអាចមកពីប្រវត្តិរបស់ក្លិបផងដែរ ដែល Barcelona មានការកាច់កុងគ្នាច្រើនជាមួយនឹង Real Madrid តាំងពីដើមមកម្ល៉េះ ។ ដោយសារតែហេតុនេះ ទើបមានអ្នកតាមដានក្លិបទាំងពីរនេះច្រើន ។ ដូច្នេះហើយ ការហៅឱ្យ Messi ទៅលេងនៅ Serie A គឺអាចមកពីគេចង់ឱ្យក្លិបរបស់គេមានអ្នកមើលច្រើន ដូចកាល Barcelona និង Real Madrid ដែរ ៕
ចែករំលែកព័តមាននេះ