កក្រើក​វិមាន​ឈ្នះ​ឈ្នះ ព្រឹត្តិការណ៍​គុន​ខ្មែរ​ពិភពលោក

Sponsored

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃក្រោយ​ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក ឬ Khmer Fight ដែល​អ្នក​រៀបចំ​បាន​កំណត់​ឈ្មោះ​ថា គុន​ខ្មែរ​ពិភពលោក​បាន​លេច​រូបរាង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ កាន់តែ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​កក្រើក​យ៉ាង​ខ្លាំង ខណៈ​ដែល​កម្មវិធី​នេះ មាន​អ្នក​ទស្សនា​យ៉ាង​កក​កុន​ណែន​តាន់តាប់​។

កីឡាករ​កម្ពុជា កម្រិត​A និង​កីឡាករ​បរទេស​ច្រើន​គូ មិន​ត្រឹមតែ​ប្រកួត​គ្នា​យក​ប្រាក់​រង្វាន់​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទទួល​បាន​មេដាយ​កិត្តិយស​ម្នាក់​មួយ មិន​ថា​អ្នក​ចាញ់ ឬ​អ្នក​ឈ្នះ ដើម្បី​អនុ​ស្សាវរីយ៍​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​លោក សេង ក​ដិ​កា អះអាង​ថា នេះ​ជា​ព្រឹត្តិ​ការណ៍​លើក​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឡើង​ដែល​ប៉ុស្ដិ៍​លេខ​៥ ទទួល​សិទ្ធិ​រៀបចំ​ដោយ​កម្មវិធី​នេះ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍ Thai Fight ដែល​ថៃ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​របស់​ខ្លួន​នោះ​ដែរ​។

កីឡាករ​អន្តរជាតិ​មក​ពី​ប្រទេស​ផ្សេង​រហូត​ដល់​១៤​ប្រទេស ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​នេះ ដោយ​ការ​បង្ហាញខ្លួន​មួយគូ​ៗ បើ​ទោះជា​មាន​កីឡាករ​បរទេស​ខ្លះ​ប្រកួត​មិនល្អ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ពោល​គឺ​តាំងពី​មុន​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​មួយ​ថ្ងៃ​មក​ម្ល៉េះ​។

កម្មវិធី​នេះ​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​២៨ ធ្នូ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ដោយនៅ​ថ្ងៃ​ទី​៣១ ធ្នូ ដែល​ជា​ថ្ងៃ​ដាច់​ឆ្នាំ និង​ជា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ក៏​មានការ​ប្រកួត​ប្រដាល់​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​នោះ​ជា​កា​រប​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ដែល​ប៉ុស្ដិ៍​លេខ​៥ ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ព្រែក​កំ​ពិស​។

អ្នក​រៀបចំ​ព្រឹត្តិការណ៍ Thai Fight បាន​អះអាង​ថា ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​បង្ហាញខ្លួន​ជា​លើក​ទី​២ ក្នុង​ពេល​ឆាប់​ៗ ដោយ​គ្រោង​នឹង​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត បន្ទាប់​មក​ក៏​នឹង​រៀបចំ​នៅ​ក្រៅប្រទេស​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍ Thai Fight​។ កីឡាករ​ជនជាតិ​វៀតណាម ជនជាតិ​អ៊ី​រ៉​ង់ ឥណ្ឌា ឡាវ ថៃ និង​ទុ​យ​នី​ស៊ី​នី​ជាដើម សរុប​១៤​ប្រទេស​ត្រូវ​គេ​ឃើញ​ចូល​ប្រកួត ខណៈ​ដែល​កម្ពុជា​Grade A និង​កីឡាករ​បរទេស​ត្រូវ​ប្រកួត​គ្នា​ជា​លក្ខណៈ​កីឡាករ​អាជីព ហើយ​កីឡាករ​មួយ​ក្រុម​ទៀត​ប្រកួត​ជា​លក្ខណៈ​ពាក់កណ្ដាល​អាជីព ដោយ​មាន​ពាក់​ប្រដាប់​ការពារ​លើ​ក្បាល និង​លើ​ខ្លួន​។

លោក សេង ក​ដិ​កា បន្ត​ថា កីឡាករ​ដែល​ទទួល​ជ័យជម្នះ​នឹង​ត្រូវ​មាននៅ​ក្នុង​បញ្ជី​គុន​ខ្មែរ​ពិភពលោក ហើយ​នៅ​ពេល​ការ​ប្រកួត​មួយ​នេះ​រៀបចំ​ជា​លើក​ទី​២ នឹង​មានឈ្មោះ​ប្រកួត​ទៀត ប៉ុន្តែ​បើ​ចាញ់​២​ដង នឹង​អស់សិទ្ធិ​ចូលរួម​ប្រកួត​ជា​ថ្មី​។ ការ​ប្រកួត​នេះ​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ដោយ​បន្សល់​នូវ​ទិដ្ឋភាព​ជក់ចិត្ត​ទាំង​៣​ថ្ងៃ​តែ​ម្ដង ទម្រាំ​រក​ឃើញ​កីឡាករ​អ្នក​ឈ្នះ និង​អ្នក​ចាញ់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ