ធ្វើដូចម្តេចដដើម្បីបំបាត់ «មុន»លើផ្ទៃមុខ
ដើម្បីឈានទៅអាចលុបបំបាត់មុន ឬព្យាបាលរោគមុនយើងត្រូវយល់ថា តើកត្តាអ្វីខ្លះដែលនាំឱ្យមុខកើត «មុន»? តាមក្រុមអ្នកជំនាញអះអាងថា មានកត្តា៥យ៉ាងដែលនាំឱ្យផ្ទៃមុខកើត «មុន» ៖
ដើម្បីឈានទៅអាចលុបបំបាត់មុន ឬព្យាបាលរោគមុនយើងត្រូវយល់ថា តើកត្តាអ្វីខ្លះដែលនាំឱ្យមុខកើត «មុន»? តាមក្រុមអ្នកជំនាញអះអាងថា មានកត្តា៥យ៉ាងដែលនាំឱ្យផ្ទៃមុខកើត «មុន» ៖
ដើម្បីឈានទៅអាចលុបបំបាត់មុន ឬព្យាបាលរោគមុនយើងត្រូវយល់ថា តើកត្តាអ្វីខ្លះដែលនាំឱ្យមុខកើត «មុន»? តាមក្រុមអ្នកជំនាញអះអាងថា មានកត្តា៥យ៉ាងដែលនាំឱ្យផ្ទៃមុខកើត «មុន» ៖
១-កត្តាអ័រម៉ូន
២-តានតឹងក្នុងអារម្មណ៍ខ្លាំង (Stress)
៣-ពេលមានផ្ទៃពោះ (ស្ត្រី)
៤-ការប្រើគ្រឿងតុបតែងមុខច្រើនម៉ូដច្រើនបែប
៥-កត្តា Polycystic Ovary Syndrome (ជាសភាពខុសប្រក្រតីក្រពេញអង់ដូគ្រីនស្ត្រី) ។
មានវិធីសាស្ត្រច្រើនយ៉ាងដែលយើងអាចធ្វើបានដោយខ្លួនឯងក្នុងការបំបាត់ «មុន» ជាបឋម ត្រូវតែលម្អអនាម័យស្បែកមុខ ជារឿយៗ ត្រូវលាងមុខដោយទឹកក្តៅឧណ្ហៗដើម្បីសម្អាតធូលី ឬខ្លាញ់លើមុខ ។ ចូរលាងសម្អាតខ្លាញ់នៅលើស្បែកមុខដោយសាប៊ូលាងមុខ ស្បៃស្តើងៗ ឬក៏អេប៉ុងទន់ៗ ចៀសវាងដាច់ខាតប្រើគ្រឿងតុបតែងមុខដែលមានសារធាតុប្រេង។
ដើម្បីកាត់បន្ថយការកើត «មុន» អ្នកចាំបាច់ត្រូវការទឹក ពន្លឺថ្ងៃ ខ្យល់អាកាសបរិសុទ្ធ រួមនឹងរបបអាហារទទួលទានផងដែរ ។ ចូរទទួលទានប្រភេទអាហារដែលរាងកាយងាយរំលាយ ទំពាអាហារមួយៗ ចៀសវាងអាហារមានខ្លាញ់ច្រើន ឈួល ឬហឹរខ្លាំង ។ ទទួលទានបន្លែ និងទឹកឱ្យបានច្រើន ។
ខាងក្រោមនេះជាវិធីព្យាបាលបន្ថែមទៀតដែលអ្នកអាចអនុវត្តបានដោយខ្លួនឯង ៖
១-យកម្សៅផលិតពីផ្លែកន្ទួតលាបលើមុខពីរដងក្នុង១ថ្ងៃ ព្រឹក និងល្ងាច ។
២-ច្របាច់ប៉េងប៉ោះទុំ និងត្រសក់ផ្អរពូតយកទឹករបស់វាលាយបញ្ចូលគ្នា រួចលាបលើមុខ ។
៣-ទឹកឃ្មុំលាយជាមួយផ្លែប៉ោមពូតយកទឹក រួចលាបចំកន្លែងកើត «មុន» ។ ល្បាយនេះមិនត្រឹមតែជួយព្យាបាលរោគ «មុន» ប៉ុន្តែថែមទាំងធ្វើឱ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យទៀតផង ។
៤-ប្រើប្រទាលកន្ទុយក្រពើ ៖ ចៀរសម្បកចេញ និងយកតែផ្នែកទន់ៗខាងក្នុង រួចបិទពីលើស្បែកមុខរបស់អ្នក ។ អ្នកអាចប្រើផលិតផលធ្វើពីរុក្ខជាតិនេះក៏បាន ។
៥-ល្ហុងទុំក៏ជាផ្លែឈើដែលអ្នកអាចយកទៅព្យាបាល «មុន» បានដែរ ។ ច្របាច់យកទឹកវាទៅលាបត្រង់កន្លែងកើត «មុន» ។ វាមានប្រសិទ្ធភាពកាត់បន្ថយការហើមពករបស់ស្បែកបណ្តាលមកពី «មុន» និងប្រឆាំងបាក់តេរីនៅលើស្បែក ។
៦-ផ្លែទទឹម ៖ ចូរចិតសម្បកវាចេញ រួចឆ្អើរភ្លើងឱ្យក្រៀម កិនឱ្យម៉ត់ទៅជាម្សៅ ។ បន្ទាប់មកលាយជាមួយទឹកក្រូចឆ្មារធ្វើឱ្យវាទៅជាខាប់ ងាយស្រួលលាបលើ «មុន» ។
៧-ម្សៅ (អង្ករ) លាយជាមួយទឹកដោះគោ លាបចំកន្លែងដែលកើតមុន ។ ទុកវាឱ្យស្ងួតរយៈពេលកន្លះម៉ោង រួចលុបលាងមុខចេញដោយទឹកក្តៅឧណ្ហៗ ។
៨-ច្របាច់ក្រូចឆ្មារយកទឹក រួចលាយទឹកឃ្មុំចូល ។ ក្រូចឆ្មារមានប្រសិទ្ធភាពខ្លាំងលើការកម្ចាត់បាក់តេរី ខណៈទឹកឃ្មុំជួយឱ្យស្បែកស្រស់ស្អាត ៕
ចែករំលែកព័តមាននេះ