ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​សឿន​ផែន​ដី ល្បី​ខាង​បា.ញ់ បញ្ជូន​ឱ្យ​តុលា​ការ​វិនិ​ច្ឆ័យ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​​គារ

11 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ ​​អតីត​អ្នក​ទោស​​ឧក្រិដ្ឋ​​ ដែល​ទើប​​​រួច​ពី​​ពន្ធនាគារ​​ ឈ្មោះ​សាត​ សឿន​ ហៅ​សឿន​​ផែន​ដី​​ ដែល​​បង្ក​​ការ​បា.ញ់​បោះ​​អនាធិប​តេយ្យ​​​នៅ​មុខ​​ហាង​ខារ៉ា​អូខេ​​​ពន្លក​មាស​​ មាន​ទីតាំង​​​​​​ស្ថិត​​​​នៅ​ក្នុង​ភូមិ​​ជ្រី សង្កាត់​​យក្ស​ឡោម​ ក្រុង​បា​ន​​លុង ​កាល​ពី​​យប់​ថ្ងៃ​ទី​​៦​ កក្កដា​នោះ​បាន​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ ចាប់​ខ្លួន​​បញ្ជូន​​​មក​កាន់​​សាលា​ដំបូង​ខេត្ត​​​​​នា​​វេលា​ម៉ោង​២​​និង​៣០​នាទី​រសៀល​​​​ថ្ងៃ​ទី​​៨ កក្កដា ​​​ដើម្បី​កសាង​សំណុំ​រឿង​​ចាត់​ការ​តាម​​ច្បាប់ ។

ខេត្ត​រតន​គិរី​ ៖ ​​អតីត​អ្នក​ទោស​​ឧក្រិដ្ឋ​​ ដែល​ទើប​​​រួច​ពី​​ពន្ធនាគារ​​ ឈ្មោះ​សាត​ សឿន​ ហៅ​សឿន​​ផែន​ដី​​ ដែល​​បង្ក​​ការ​បាញ់​បោះ​​អនាធិប​តេយ្យ​​​នៅ​មុខ​​ហាង​ខារ៉ា​អូខេ​​​ពន្លក​មាស​​ មាន​ទីតាំង​​​​​​ស្ថិត​​​​នៅ​ក្នុង​ភូមិ​​ជ្រី សង្កាត់​​យក្ស​ឡោម​ ក្រុង​បា​ន​​លុង ​កាល​ពី​​យប់​ថ្ងៃ​ទី​​៦​ កក្កដា​នោះ​បាន​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ ចាប់​ខ្លួន​​បញ្ជូន​​​មក​កាន់​​សាលា​ដំបូង​ខេត្ត​​​​​នា​​វេលា​ម៉ោង​២​​និង​៣០​នាទី​រសៀល​​​​ថ្ងៃ​ទី​​៨ កក្កដា ​​​ដើម្បី​កសាង​សំណុំ​រឿង​​ចាត់​ការ​តាម​​ច្បាប់ ។

ប្រភព​ព័ត៌​មាន​ច្បាស់​ការ​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​​​​​ បាន​ប្រើ​វិធី​​ត្រជាក់​គ្រប់​បែប​​​យ៉ាង​​ ​​​ដើម្បី​លួង​លោម​​ឱ្យ​​​ឈ្មោះ​សឿន​​ផែន​ដី​​ប្រគល់​​​ខ្លួន​តាម​សម្រួល​​​ ក្រោយ​​ពេល​បង្ក​ការ​បាញ់​បោះ​​​ ​​ព្រោះ​​​​ជន​​​នេះ​​​​ជា​មនុស្ស​​កាច ​មិន​អាច​​ចេះ​តែ​​ចាប់​ខុស​ទំនង​​បាន​ទេ ។ យោង​តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា សាត សឿន ហៅ​សឿន​ផែន​ដី​ បន្ទាប់​ពី​មាន​​ការ​​បាញ់​បោះ​​​២​លើក​​អស់​ជាច្រើន​​គ្រាប់​ កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​​ បាន​ប្រើ​គ្រប់​យុទ្ធ​​​​វិធី​ដើម្បី​នាំ​ខ្លួន​​មក​កាន់​ទីបញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ ។ ​

ពេល​សឿន​ផែនដី​ដើរ​ចូល​​ស៊ង​ហើយ​​ ខាង​ប៉េ​អឹម​​ក៏​ចាប់​​ផ្តើម​ធ្វើ​ការ​ឃុំ​​ខ្លួន​ និង​សួរ​ចម្លើយ​​ ព្រម​ទាំង​​​​ធ្វើ​កំណត់​ហេតុ​​រួច​រាល់ ទើប​បញ្ជូន​មក​កាន់​​សាលា​ដំបូង​ខេត្ត​ នៅ​វេលា​ម៉ោង​២​និង​៤០​​​​​នាទី​រសៀល​​​ថ្ងៃ​ទី​​៨ កក្កដា​។ ពុំ​​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា លោក​សឿន​ផែន​ដី​ មាន​តួនាទី​​អ្វី​​​ពិត​ប្រាកដ​ទេ ហើយ​អាវុធ​ខ្លី​ដែល​ប្រើ​ប្រាស់​នោះ​​​​ក៏​មិន​​ដឹង​ថា​បាន​មក​ពី​ណា​​​​​ដែរ​​ គ្រាន់​តែ​ដឹង​ថា​​​ សាត សឿន​ ហៅ​ សឿន​​ផែន​ដី​ ប្រកប​របរ​ជា​អ្នក​​ដើរ​ប្រមូល​​ទិញ​ឈើ​​​ប្រណីត​ ។

​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​​​រសៀល​ថ្ងៃ​ដដែល​ សឿន​​ផែន​ដី​ ស្ថិត​នៅ​ក្នុង​បន្ទប់​លោក​ព្រះ​រាជ​អាជ្ញា​ និង​កំពុង​ត្រូវ​បាន​សាក​សួរ​ ប៉ុន្តែ​ពុំ​ទាន់​បាន​​ទម្លាយ​ព័ត៌​មាន​មក​ខាង​ក្រៅ​នោះ​ទេ​ ។ ទោះ​បី​ជា​បែប​ណា​ ប្រភព​បាន​បញ្ជាក់​ថា​ ជន​នេះ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ពន្ធ​នា​គារ​រង់​ចាំ​​​​​បើក​​សវនា​ការ​​នៅ​ពេល​ក្រោយ ។ ​ចំណែក​​ខាង​សមត្ថ​កិច្ច​​​បាន​ចោទ​ប្រកាន់​ថា ប្រើ​ប្រាស់​​កាំ​ភ្លើង​​អត់​មាន​ច្បាប់​​ និង​​បាញ់​បោះ​​សេរី​ ៕