ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៖ សាលាដំបូង​រាជធានី​-​ខេត្ត ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​​​អន​ឡាញ​​ឱ្យ​បាន​ម៉ឺងម៉ាត់

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ស្នើ​ឲ្យ​សាលាដំបូង និង​អយ្យកា​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស សហការ​ឱ្យ​បាន​ពេញលេញ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ស្នើ​ឲ្យ​សាលាដំបូង និង​អយ្យកា​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស សហការ​ឱ្យ​បាន​ពេញលេញ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​រយៈពេល​៦​ខែ ឆ្នាំ​២០២៥ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ជំរុញ​និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ថា សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី ត្រូវ​បន្ត​ធ្វើការ​សម្រុះសម្រួល​ផ្សះផ្សា​ចំពោះ​រឿង​ក្តីណា​ដែល​អាច​ធ្វើការ​សម្រុះសម្រួល​ផ្សះផ្សា​បាន ។

ឯក​ឧត្ត​បាន​បន្ត​ថា សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​សំណុំរឿង​អាទិភាព​ទាំង​៤ រួម​មាន​សំណុំរឿង​អត្រានុកូលដ្ឋាន​, សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​, សំណុំរឿង​គ្រឿងញៀន និង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្រប​តាម​អភិក្រម​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​។

ដើម្បី​គោរព​តាម​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ដាក់​ចេញ​ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆរ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ថា «​សាលាដំបូង និង​អង្គការ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​សហការ​ឱ្យ​បាន​ពេញលេញ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​»​។

ជាង​នេះ ឯកឧត្តម​ក៏​បាន​ឲ្យ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ចាត់ការ​សំណុំរឿង​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​មាន​សម្អាង​ហេតុ និង​សម្អាង​ច្បាប់​ច្បាស់លាស់ ។

សូម​ជម្រាប​ថា បើ​តាម​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី​ពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ឲ្យ​ក្រសួងយុត្តិធម៌ ត្រូវ​ធ្វើការ​ណែនាំ​ដល់​សាលា​ជម្រះក្តី​និង​អយ្យការ​អម​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ឱ្យ​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​ដល់​ស្ថាប័ន​និង អង្គភាព​អនុវត្ត​ច្បាប់​ក្នុង​ប្រតិបត្តិការ​តាម​ការ​ចាំបាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ