ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​-​ចិន​​ផ្ទុះហិ.ង្សា​រឿង​ជួសជុល​រថយន្ត​ ផ្អើលយានដ្ឋានមួយកន្លែង ក្នុងសង្កាត់ចោមចៅទី២

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ទំនាស់​ពាក្យ​សម្ដី​គ្នា​រវាង​ជនជាតិ​ខ្មែរ​និង​ចិន​ផ្ដើម​ចេញពី​រឿង​ជួសជុល​រថយន្ត ប្រើប្រាស់​មិនកើត​និង​ទាមទារ​យក​លុយ​វិញ បាន​ក្លាយទៅជា​អំពើ​ហិង្សា​វាយ​ប្រយុទ្ធ​គ្នា មួយ​ប្រាវ បណ្ដាល​ឲ្យ​ស្ត្រីជន​ជាតិខ្មែរ​ដែល​ជា​ម្ចាស់​យានដ្ឋាន​២​នាក់​ម្ដាយ​និង​កូនស្រី​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​ភាគី​ជនជាតិ​ចិន​ដែល​បាន​យក​រថយន្ត​ទៅ​ជួសជុល​នោះ​ក៏​របួស​ស្ត្រី​ម្នាក់​ធ្ងន់ ហើយ​បុរស​២​នាក់​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ…

រាជធានីភ្នំពេញ​ ៖ ទំនាស់​ពាក្យ​សម្ដី​គ្នា​រវាង​ជនជាតិ​ខ្មែរ​និង​ចិន​ផ្ដើម​ចេញពី​រឿង​ជួសជុល​រថយន្ត ប្រើប្រាស់​មិនកើត​និង​ទាមទារ​យក​លុយ​វិញ បាន​ក្លាយទៅជា​អំពើ​ហិង្សា​វាយ​ប្រយុទ្ធ​គ្នា មួយ​ប្រាវ បណ្ដាល​ឲ្យ​ស្ត្រីជន​ជាតិខ្មែរ​ដែល​ជា​ម្ចាស់​យានដ្ឋាន​២​នាក់​ម្ដាយ​និង​កូនស្រី​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​ភាគី​ជនជាតិ​ចិន​ដែល​បាន​យក​រថយន្ត​ទៅ​ជួសជុល​នោះ​ក៏​របួស​ស្ត្រី​ម្នាក់​ធ្ងន់ ហើយ​បុរស​២​នាក់​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង បង្ក​ការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ​«​ខា​ផៅ​វើ (Car Power)» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ ។

ម្ចាស់​យានដ្ឋាន​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់​នោះ​ម្ដាយ​ឈ្មោះ​វ៉ា ផ​ល្លី អាយុ​ជាង​៤០​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ស្រី​ពេជ្រ អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​ភាគី​ជនជាតិ​ចិន​មាន​គ្នា​ចំនួន​៥​នាក់ ប៉ុន្តែ​អ្នក​ដៃដល់​តែ​៣​នាក់​ទេ គឺ​ស្ត្រី​ម្នាក់​ដែល​របួស​បែកក្បាល និង​បុរស​២​នាក់​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន ហើយ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

បើ​តាម​ជាង​ជួសជុល​នៅ​យានដ្ឋាន​ខាងលើ​បាន​និយាយ​ថា ទំនាស់​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​នេះ​ផ្ដើម​ចេញពី​ការ និយាយ​មិន​ត្រូវ​គ្នា​រឿង​ជនជាតិ​ចិន​ខាងលើ​សុំ​ផ្លាស់​ប្ដូរ​គ្រឿង​រថយន្ត និង​ទាមទារ​យក​ល្យ​វិញ ។ ប៉ុន្តែ​ពួក​គេ​យក​គ្រឿងបន្លាស់​មក​មិន​គ្រប់​ហើយ​ចេះ​តែ​បង្ខំ​ឲ្យ​ដូរ ហើយ​ម្ចាស់​យានដ្ឋាន​មិន​ព្រម​ដូរ​ឲ្យ ក៏​ផ្ទុះ​ជា​ទំនាស់​ពាក្យ​សម្ដី រហូត​ក្លាយជា​អំពើ​ហិង្សា ដោយ​ភាគី​ជនជាតិ​ចិន​យក​អំបោស និង​ដែក​វាយ​ទៅ​លើ​កូនស្រី​ម្ចាស់​យានដ្ឋាន​មុន ទើប​មានការ​ប្រទូស្ត​រាយ​គ្នា​តែ​ម្ដង ។

ជាង​ជួសជុល​រថយន្ត​ដដែល​នោះ​បាន​និយាយ​រៀបរាប់​អំពី​សាវតា​នៃ​រឿងហេតុ​ដូច្នេះ​ថា
កាលពី​អំឡុង​ដើមខែ​កក្កដា ឆ្នាំ​២០២៥ ជនជាតិ​ចិន​១​ក្រុម​ខាងលើ​នោះ​បាន​យក​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​តា​កូ​ម៉ា ព​ណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-3993 ទៅ​ធ្វើការ​ជួសជុល​និង​ប្ដូរ​គ្រឿង​ម៉ា​សុ​ី​ន​ត្រ​ជា​នៅ​យាន​ខា ផៅ​វើ​នោះ ។ ខណៈនោះ​អស់​ថ្លៃ​ជួសជុល​និង​ប្ដូរ​គ្រឿង​ថ្មី​ចំនួន​៤៨៥​ដុល្លារ លុះ​ក្រោយ​ជួសជុល​និង​ទូទាត់​ប្រាក់​រួចរាល់ ក៏​បាន​យក​រថយន្ត​ជិះ​ចេញ​ទៅ​បាត់ ដោយ​ពួក​គាត់​(​ជនជាតិ​ចិន​) ក៏​បាន​យក​គ្រឿងបន្លាស់​ចាស់​ៗ​ដែល​បាន​ផ្លាស់​ប្ដូរ​រួច​ទាំង​អស់នោះ​ទៅ​ជាមួយ​ផង​ដែរ មិន​បាន​ទុក​នៅ​ក្នុង​យានដ្ឋាន​នោះ​ឡើយ ។

ជាង​ជួសជុល​រថយន្ត​ខាងលើ​បាន​និយាយ​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ក៏​ឃើញ​យក​រថយន្ត​ដដែល​នោះ​ទៅ​ធ្វើការ​ជួសជុល​ម្ដងទៀត ហើយ​លើក​ទី​២​នេះ​អស់​ថ្លៃ​ជួសជុល​ចំនួន​៦៥​ដុល្លារ​ទៀត បន្ទាប់​ពី​ជួសជុល​រួច ក៏​បាន​ចាកចេញ​ទៅ​បាត់​ទៀត ។ ស្រាប់តែ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក៏​ឃើញ​ជនជាតិ​ចិន​ទាំងនោះ​មាន​ប្រុស​មាន​ស្រីជិះ​រថយន្ត​តា​កូ​ម៉ា​ខាងលើ​១​គ្រឿង និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ព​ណ៍​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BN-3125 ទៅ​កាន់​យានដ្ឋាន ខា ផៅ​វើ​នេះ​ម្ដងទៀត ។

ជាង​រូប​នោះ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ទៅ​លើក​នេះ​មាន​គ្នា​៥​នាក់​ក្នុង​នោះ​ជនជាតិ​ចិន​ប្រុស​៣​នាក់ ស្រី​១​នាក់ រួម​ទាំង​ស្ត្រី​អ្នកបកប្រែ​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ ហើយ​បាន​ទាមទារ​ឲ្យ​ដោះ​គ្រឿងបន្លាស់​ដែល​ខាង​យានដ្ឋាន​ដូរ​ឲ្យ​កាលពីដើម​ខែកក្កដា​នោះ​ចេញ និង​ដាក់​គ្រឿងបន្លាស់​ចាស់​ដែល​បាន​ដោះ​ចេញ​នោះ​ចូល​វិញ ។ មិនតែប៉ុណ្ណោះ​បាន​ទាមទារ​យក​លុយ​ដែល​បាន​ទូទាត់​ថ្លៃ​ជួសជុល​រថយន្ត​ទាំង​២​លើក​អស់​សរុប​ចំនួន​៥៥០​ដុល្លារ​នោះ​វិញ​ផង​ដែរ ហើយ​ខណៈនោះ​ម្ចាស់​យានដ្ឋាន​ជា​ម្ដាយ​អត់​នៅទេ នៅ​តែ​កូនស្រី ។ នាង​ក៏​បាន​យល់ព្រម​ប្ដូរ​ឲ្យ​វិញ ព្រោះ​នាង​ក៏​ខ្ជិល​ឈ្លោះ​ទាស់​និង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ដែរ ហើយ​បាន​ឲ្យ​ជនជាតិ​ចិន​នោះ​យក​គ្រឿងបន្លាស់​ចាស់​ៗ ដែល​បាន​យក​ទៅ​ទុក​ទាំង​ប៉ុន្មាន​នោះ​ចេញ​មក​ដើម្បី​ផ្លាស់​ប្ដូរ​ឲ្យប៉ុន្តែ​ជនជាតិ​ចិន​នោះ​គ្មាន​គ្រឿងបន្លាស់​ឲ្យ​គ្រប់​ទេ ទើប​មិន​អាច​ប្ដូរ​បាន ។

ប្រភព​ពី​កន្លែង​កើតហេតុ​នោះ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ពេល​នោះ​ក៏​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា​កើតឡើង ស្រាប់តែ​ស្ត្រីជន​ជាតិចិន​ម្នាក់​យក​អំបោស​និង​ដែក​វាយ​ទៅ​លើ​ស្រី​ពេជ្រ ដែល​ជា​កូនស្រី​ម្ចាស់​យានដ្ឋាន បណ្ដាល​ឲ្យ​រង​របួស ។ បន្ទាប់​មក​បុគ្គលិក​យានដ្ឋាន​បាន​ខ​ល​ហៅ​ស្ត្រី​ជា​ម្ដាយ​របស់​នាង​ឲ្យ​ទៅ​កាន់​យានដ្ឋាន​បន្ទាប់​ដោយ​ប្រាប់​ថា​មានរឿង​ហើយ គ្រាន់តែ​ម្ចាស់​យានដ្ឋាន​បើករថយន្ត​ទៅ​ដល់​ភ្លាម ក៏​ត្រូវ​បាន​ស្ត្រីជន​ជាតិចិន​ខាងលើ​ស្ទុះ​ចាប់​បោច​សក់​បោក បណ្ដាល​ឲ្យ​ដួល​ត្រលប់​ត្រឡិន ។ ទើប​ខណៈនោះ​មានការ​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​ស្ត្រីជន​ជាតិចិន​របួស​បែកក្បាល ហើយ​បុរស​ជនជាតិ​ចិន​២​នាក់​ទៀត​ក៏​ចូល​ទៅ​វាយ​ម្ចាស​យានដ្ឋាន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​២​នាក់​នាំ​ទៅ​ប៉ុស្តិ៍ ខណៈ​ម្ចាស់​យានដ្ឋាន​២​នាក់​ម្ដាយ​និង​កូន​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពហុ​ព្យាបាល​ចោម​ចៅ ។ ដោយឡែក​ស្ត្រីជន​ជាតិចិន​ដែល​រង​របួសធ្ងន់​ដែរ​នោះ ត្រូវ​បាន​បញ្ជូន​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ