ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែជារឿងអាក្រ.ក់ បើដឹកមួយឡានៗពី៦០​ទៅ​​៧០តោនបែបនេះ

21 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​រថយន្ត​ដឹក​ខ្សាច់​ទម្ងន់យក្ស​ចេញពី​ដេប៉ូ វន រី សង្កាត់​ក្រគរ ក្រុង​ក្រចេះ​ ត្រូវ​បាន​គេ​អង្កេត ក្រោយ​ទទួល​ព័ត៌មាន​ថា​បាន​ដឹក​ជញ្ជូន​ខ្សាច់ក្នុង​ទម្ងន់​ចន្លោះ​ពី​៦០​ទៅ​៧០​​តោន​ក្នុង​មួយ​ឡាន​ៗ លើ​កំណាត់​ផ្លូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ(POLI…

ខេត្តក្រចេះ ​៖ ​រថយន្ត​ដឹក​ខ្សាច់​ទម្ងន់យក្ស​ចេញពី​ដេប៉ូ វន រី សង្កាត់​ក្រគរ ក្រុង​ក្រចេះ​ ត្រូវ​បាន​គេ​អង្កេត ក្រោយ​ទទួល​ព័ត៌មាន​ថា​បាន​ដឹក​ជញ្ជូន​ខ្សាច់ក្នុង​ទម្ងន់​ចន្លោះ​ពី​៦០​ទៅ​៧០​​តោន​ក្នុង​មួយ​ឡាន​ៗ លើ​កំណាត់​ផ្លូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ(POLI CHANGDA)​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​រថយន្តដឹក​ខ្សាច់​ទម្ងន់​យក្ស​ចេញពី​ដេប៉ូ លោក វន រី ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ទៅ​កាន់​ស្រុក​ស្នួល និង​មានការ​ស​ង្ស័យ​ចាក់​ស្តុក រួច​ដឹក​បន្ត​នាំ​ចេញ​ទៅ​វៀតណាម​។
ប្រភព​បន្ត​ថា​ដោយ​ឃើញ​ពី​សម្ពាធនៃ​ការ​ផ្ទុក​ទម្ងន់​លើស​កម្រិត​ផ្លូវ​ពុំ​អាចទ្រាំទ្រ​បាន និង​មាន​ក្តី​បារម្ភ​ថា​ផ្លូវថ្នល់​មួយ​ចំនួន​ដែល​ទើប​និង​សាងសង់​រួចអាច​នឹង​បាក់​ស្រុត​ខូច​មុន​អាយុកាល
។​

ក្រុមការងារ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​(POLI CHANGDA)​ដែល​ជា​ជនជាតិ​ខ្មែរ​ចំនួន​៤​នាក់ កាលពី​ថ្ងៃ​ទី១០​ខែកក្កដា​បាន​នាំ​គ្នា​ចាំ​អង្កេត​មើលនិង​ថតរូប​ភាព​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ខ្នាត​យ​ក្យ​ទាំងនោះ ។ ពួក​គាត់​បានប្រាប់​សារព័ត៌មាន​ថា ពួក​គេ​មិនមែន​រង់ចាំ​ចាប់​រថយន្ត​នោះ​ទេ តែ​ពួក​គាត់
កំពុង​​អង្កេត​និង​ថតរូប​និង​ប្រមូល​ព័​ត៌មាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ព្រោះ​ផ្លូវ​នេះ​ក្រោយ​ជួសជុល​រួច​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​ក្រុមហ៊ុន​ចិន​កុងត្រា​រយៈពេល​៥​ឆ្នាំ​។

ក្រុមការងារ​ក្រុមហ៊ុន​(POLI CHANGDA)​សាងសង់​ផ្លូវ​នោះ​បាន​និយាយទៀត​ថា រថយន្ត​ខ្នាត​យក្ស​ប្រភេទ​យី​ឌុ​ប​និង​វេ​អង​សណ្តោង បាន​កំពុង​ធ្វើសកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់​ដោយ​ក្នុង​មួយ​ឡាន អាច​ផ្ទុក​ទម្ងន់​ចន្លោះ​ពី​៦០ទៅ​៧០​សិប​តោន​។​ហើយ​សកម្មភាព​ទាំង នេះ​បើសិនជា​អាជ្ញាធរ​នៅ​តែ​បណ្ដែត បណ្ដោយ​អោយ​មានការ​ដឹក​ជញ្ជូន​ខ្សាច់ ក៏​ដូច​ជា​ការ​បង្កើត​មាន​ដេប៉ូ​ស្តុក​ខ្សាច់​នៅ​ក្នុង​ក្រុង និង​ដឹក​ជញ្ជូន​តាម​រថយន្ត​ខ្នាត​យក្ស​ធំ​ៗ គឺ​ផ្លូវថ្នល់​ទាំងនោះ​និង​ប្រឈម​ការ​ខូចខាត​ក្នុង​រយៈពេល​ខ្លី​។

បន្ទាប់​រសៀល​ថ្ងៃ​ទី​១៥​ក​ក្ដា​២០២៥ជនជាតិ​ចិន​ក្រុមហ៊ុន​(POLI CHANGDA)​បាន​ឃាត់​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​ដើម្បី​ណែនាំ​បន្ថែម ។ ទោះបីយ៉ាង​ក៏​មិន​អាច​រំខាន​ដល់​ជំនួញ​ខ្សាច់រាប់​សិប​តោន​ក្នុង​មួយ​ឡាន​ៗ​នោះ​ដែរ។

លោក​រ័​ត្ន តុលា ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ មិន​អាច​ទំនាក់ទំនង​បាន​នោះ​ទេ​នៅ​ពេល​ទូរស័ព្ទ​ចូល ប្រាប់​ថា​ខ​ល​ពី​កាសែត​កោះ​សន្តិភាព​ទៅ លោក​ឆ្លើយ​ថា​ស្តាប់​មិន​ច្បាស់​ពុំ​សូវ​មាន​សេវា រួច​បិត​ទូរស័ព្ទ​សារព័ត៌មាន​កោះសន្តិភាព​បាន​ព្យាយាម​ចុច​ទៅ​ជា​ច្រើន​លើក​ទៀត​តែ​លោក​ពុំ​ទទួល​។

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​លោក សាំង ប៊ុ​ន​ថេ​ន មិន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទបាន​ទេ​នា​ព្រឹក​ថ្ងៃ​ទី​១៦​ក​ក្ត​ដា​២០២៥នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ