ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី​ជម្រុញ​ដល់​ប្រជា​ពលរដ្ឋ​ចូលរួម​ថែរក្សា​ និងការពារធនធានធម្មជាតិ​

18 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ដែល​មាន​ប្រភព​ធនធានធម្មជាតិ​ស្រាប់ ត្រូវ​ចូលរួម​ថែរក្សា​ការពារ ប្រើប្រាស់​ឬ​ទាញ​ប្រយោជន៍​ពី​សក្តានុពល​ទាំងនោះ ដោយ​ស្មារតី​ទទួលខុសត្រូវ និង​បន្ត​អភិវឌ្ឍ​សម​ទ្ឋិ​ផល​រួម​របស់​សហគមន៍​ដើម្បី​និរន្ត​ភាព​យូរអង្វែង ជា​ពិសេស ប្រភេទ​ជលផល​កម្រ​ៗ…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ដែល​មាន​ប្រភព​ធនធានធម្មជាតិ​ស្រាប់ ត្រូវ​ចូលរួម​ថែរក្សា​ការពារ ប្រើប្រាស់​ឬ​ទាញ​ប្រយោជន៍​ពី​សក្តានុពល​ទាំងនោះ ដោយ​ស្មារតី​ទទួលខុសត្រូវ និង​បន្ត​អភិវឌ្ឍ​សម​ទ្ឋិ​ផល​រួម​របស់​សហគមន៍​ដើម្បី​និរន្ត​ភាព​យូរអង្វែង ជា​ពិសេស ប្រភេទ​ជលផល​កម្រ​ៗ ដែល​អាច​ជួយ​ស្តារ​ជីវភាព​ប្រចាំ​ថ្ងៃ ហាម​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ។ ឯកឧត្តម ថង សា​វុន ថ្លែង​បែប​នេះ​ក្នុង ពិធី​អប​អរសាទរ ទិវា​មច្ឆជាតិ ១​កក្កដា នៅ​បរិវេណ​អាង​ទំនប់​អូរ​ប្រង់ ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ
ស្រុក​កោះ​ញែក នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ ។

ទន្ទឹម​ការ​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី បាន​លើក​ឡើង​ថា វិស័យ​ជលផល​កម្ពុជា​ក៏​ជា​ចំណែក​មួយ នៃ​ផលទុនជាតិ​មួយ​ផង​ដែរ ហើយ​ក៏​ជា​បណ្តាញ​មួយ នៃ​សុវត្ថិភាព​សង្គម​ដែល​មនុស្ស​ប្រមាណ ៦​លាន​នាក់ មានមុខរ​បរពាក់ព័ន្ធ​នឹង​វិស័យ​ជលផល​រួម​មាន ជា​អ្នកនេសាទ​មិន​ពេញ​ម៉ោង អ្នកនេសាទ​ពេញ​ម៉ោង ជា​អ្នកនេសាទ​ម្តងម្កាល អ្នក​កែ​ច្នៃ​ផល​នេសាទ អ្នក​ធ្វើ​ទូក​កាណូត អ្នក​ផលិត​ឧបករណ៍​នេសាទ អ្នក​លក់ដូរ​ផល​នេសាទ ឬ​អ្នក​លក់ដូរ​របស់របរ​បម្រើ​ការងារ​នេសាទ ។

ហេតុនេះ​ហើយ​ទើប​គេ​អាច​ចាត់​ទុក​ប្រទេស​កម្ពុជា​យើង​ជា​សង្គម​បរិភោគ​ត្រី ដែល​ជា​មធ្យម​សម្រាប់ ប្រជាពលរដ្ឋ​ម្នាក់​ៗ បរិភោគ​ត្រី​ប្រមាណ ៥២,៤​គីឡូ​ក្រោម ក្នុង​មួយ​ឆ្នាំ ដោយ​ត្រី​បាន​ផ្តល់​ជា​ប្រភព​ប្រូតេអ៊ីន​ប្រមាណ ៨១,៥ ភាគរយ នៃ​ប្រូតេអ៊ីន​សាច់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទទួល​ទាន​។

ឯកឧត្តម ថង សា​វុន មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​ខេត្តមណ្ឌលគិរី​យើង ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍន៍​វិស័យ​ជលផល​ឱ្យ​មាន​ចីរភាព ហើយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​ខណ្ឌ​រដ្ឋបាល​ជលផល ជា​សេនាធិការ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង​បំផុត​បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​នៅ​តែ​បន្ត​ប្រព្រឹត្ត​ការ​ប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​ខុសច្បាប់ ។

ត្រូវ​បំផុស និង​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​កន្លែង​អភិរក្ស​ពូជ​ត្រី​នៅ​ក្នុង​សហ​គមន៍​នីមួយ​ៗ​ជា​ពិសេស​ជំរុញ​ឱ្យ​មានការ​ចូល​រួមការ​ការពារ​ត្រី​នៅ​រដូវប្រាំង​ដើម្បី​រក្សា​ត្រី​មេ​ពូជ​ឱ្យ​បាន​ច្រើន​សម្រាប់​ពង​កូន​បន្ត​ពូជ ។

ត្រូវ​អប់រំ និង​ផ្តល់​សេវា​បច្ចេកទេស​ដល់​វា​រី​វប្បករ និង​កសិករ ផលិត​កូន​ត្រី​យើង​បន្ថែម​ទៀត​នៅ​តាម​មូលដ្ឋាន​ធ្វើ​យ៉ាងណា​ឱ្យ​សកម្មភាព​នេះ​មាន​ភាព​កាន់តែ​ប្រសើរ ។​ជាមួយ​គ្នា​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន សម្អាត​អនាម័យ​ក្នុង​ភូមិឋាន​របស់​ខ្លួន ដើម្បី​បង្កើន​សោភ័ណ​ភាព​សាធារណៈ និង​សុខភាព​ក្នុង​ក្រុម​គ្រួសារ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ផ្ទៃ​អាង​ទំនប់​អូរ​ប្រង់​នេះ​មាន​ទំហំ​១៦១​ហិ​កតា មាន​វិសាលភាព​ស្តុក​ទឹក​២,៧៩​លាន​ម៉ែត្រគូប ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ស្រោចស្រព​ដំណាំ និង សត្វ​ទាំង​រដូវប្រាំង​និង​រដូវ​វស្សា ។ ហើយ​ពិធី​លែង​កូន​ត្រី​នេះ សរុប​ចំនួន ២៧ ០០០​កូន ក្នុង​នោះ​មានកូន​ត្រី​ពូជ​ឆ្ពិន ប្រា និង​កាហែ ចូល​ក្នុង​ដែនទឹក​ទំនប់​អូរ​ប្រង់​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ