ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បង្ហាញ​៧​ចំណុច ធ្វើ​ឲ្យ​លោក សម រ​ង្ស៊ី កប់យោបល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​បង្ហាញ​៧​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក សម រ​ង្ស៊ី កប់យោបល់​ក្នុង​ការ​តបត​វិញ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​បង្ហាញ​៧​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក សម រ​ង្ស៊ី កប់យោបល់​ក្នុង​ការ​តបត​វិញ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ធ្នូ យ៉ាង​ដូច្នេះ​ថា ប្រយោគ​ដែល​ធ្វើ​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី កប់យោបល់​មាន​១ -​អតីត​បក្ស​ប្រឆាំង​ដែល​បាន​ងាប់​ទៅ​ហើយ​មិន​អាច​រស់​ឡើង​វិញ​ទេ ។ ២- អត់​មាន​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ទេ តែ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ។ ៣- មេឃុំ​ចៅសង្កាត់​ដែល​បាន​ភ្ញាក់រលឹក​ទាន់​ពេលវេលា​ស្រប​តាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ហើយ​បាន​ចូល​កាន់​តំណែង​នឹង​បាន​បន្តការងារ​ទៅ​ទៀត​បើ​មានការ​ងារ​ល្អ ។

ចំពោះ​អ្នក​នៅ​មាន​សង្ឃឹមថា បាន​តំណែង​មេឃុំ ចៅសង្កាត់ តាម​ការ​បោក​បញ្ឆោត​បស់​ទណ្ឌិត សម រ​ង្ស៊ី នោះ​កុំ​សង្ឃឹម​អី​អត់​មាន​ទេ ។ ៤ – នៅ​លើ​លោក​នេះ​មិន​ដែល​មាន​មនុស្ស​ពីរ​នាក់​ក្លាយទៅជា​មនុស្ស​តែ​ម្នាក់​នោះ​ទេ ។

ដូច្នេះ​ទណ្ឌិត សម រ​ង្ស៊ី និង​កឹ​ម សុខា ពិតជា​មនុស្ស​ពីរ​នាក់​ដាច់​ពី​គ្នា ។ ៥ – អ្នក​ដែល​បញ្ចេញមតិ​តាម​សិទ្ធិ​សម្តែង​មតិ​មិន​មានទោស​ពៃ​អី​ទេ ។ តែ​ចំពោះ​អ្នក​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​ទើប​មានទោស ។ ៦- ក្រោយ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ស្ទួន​នោះ​ចូល​ជា​ធរមាន​អ្នក​ដែល​អត់​បាន​ធ្វើ​កម្ម​ភាព​ប្រឆាំង​នឹង​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​នឹង​អាច​មាន​លទ្ធភាព​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

ឯ​អ្នកប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​មិន​អាច​ទេ ហើយ​ត្រូវ​មានទោស​ថែម​ទៀត ។ ៧- បើ​ទណ្ឌិត សម រ​ង្ស៊ី ហ៊ាន​ចូល​ស្រុក​ដូច​ថា​មែន ខ្នោះ​នឹង​នៅ​ស្វាគមន៍​ជា​និច្ច ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​សម្តេច តេ​ជោ ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ស្វាគមន៍​ចំពោះ​លោក​សម រ​ង្ស៊ី ក្នុង​ការ​ចូល​ស្រុក​វិញ ប៉ុន្តែ​ត្រៀម​ខ្នោះ និង​គុក​សម្រាប់​ទទួល​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ