ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​​2​នាក់​​​​របួស​ធ្ងន់​​ដោយ​សារ​ជិះ​ម៉ូតូ​​លឿន​​ទាក់​​ដៃ​ចង្កូត​​គ្នា​​

11 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​យុវ​ជន​២​នាក់​បាន​រង​របួស​​​ធ្ងន់ ត្រូវ​បាន​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​​​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​​ឌុប​គ្នា​​ក្នុង​ល្បឿន​​លឿន​ ជ្រុល​ទៅ​​ទាក់​ដៃ​ចង្កូត​​ជាមួយ​ម៉ូតូ​ដឹក​រាន​ទេវតា​​​ បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​ពេញ​ទំហឹង​​ ​កាល​ពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ​កក្កដា ​នៅ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ​មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​យុវ​ជន​២​នាក់​បាន​រង​របួស​​​ធ្ងន់ ត្រូវ​បាន​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​​​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​​ឌុប​គ្នា​​ក្នុង​ល្បឿន​​លឿន​ ជ្រុល​ទៅ​​ទាក់​ដៃ​ចង្កូត​​ជាមួយ​ម៉ូតូ​ដឹក​រាន​ទេវតា​​​ បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​ពេញ​ទំហឹង​​ ​កាល​ពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ​កក្កដា ​នៅ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ​មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

យុវ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ​ឈ្មោះ​ផាន់​ណា អាយុ​​​ជាង​២០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ក្រង ​អាយុ​ប្រហែល​៣០​ឆ្នាំ ពួក​​​គេ​​ទាំង​២​នាក់​​​មាន​លំនៅ​ក្នុង​ភូមិ​ដំណាក់ សង្កាត់​ភ្នំ​េពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ៊យ​គី​ស្មាស​​វី ពណ៌​ខ្មៅ​​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ 1AU-​2471 ។ ​​​ចំណែក​​​​មូ៉តូ​​​​​មួយ​​​គ្រឿង​ទៀត​ម៉ាក​​សង់​កូរ៉េ​​សេ​​១០០​​ ពណ៌​ក្រហម មិន​​​ស្គាល់​ស្លាក​លេខ ​​។​          

ប្រភពព័ត៌មានបានឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ ម៉ូតូ​ទាំង​២​គ្រឿង​​បើក​​ស្រប​​ទិស​គ្នា​ពី​កើត​ទៅ​លិច ​​ដោយ​ម៉ូតូ​​​សង់​​​​កូរ៉េ​​ដឹក​រាន​ទេវតា​បើក​​យឺតៗ​​ពី​ខាង​​មុខ​ ​ឯ​ម៉ូតូ​​ស្មាសវី​ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​លឿន​​​​ទៅ​ពី​ក្រោយ ។ ​លុះ​ពេល​មក​ដល់​​ចំណុច​កើត​ហេតុ ម៉ូតូ​​​ស្មាសវី​​បាន​ទាក់​ដៃ​ចង្កូត​​​ជាមួយ​ម៉ូតូ​​​​​​សង់​កូរ៉េ​បណ្ដាល​ឲ្យ​ដួល​​ប្រាវ​ទាំង​អស់​គ្នា ។   
​​ក្រោយ​ពេល​កើត ​​​យុវជន​ដែល​ជិះ​ម៉ូតូ​ស្មាស​​ទាំង​២​នាក់​រង​របួស​បែក​មុខ​​មាត់​បែក​ក្បាល​​ធ្ងន់​​​ត្រូវ​បាន​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​​សង្គ្រោះ​បន្ទាន់​ ចំណែក​​អ្នក​បើក​ម៉ូតូ​​​សង់​កូរ៉េ​មិន​មាន​រង​របួស​​​ទេ​​បាន​​ជិះ​​ម៉ូតូ​គេច​ខ្លួន​បាត់​​ ៕