ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់យុវជន​ម្នាក់​ ក្រោយជិះ​ម៉ូតូ​បុក​ម៉ូតូ​កង់​បីដែល​បើកបរបញ្ច្រាស

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖​ បុរស​ម្នាក់ ​បាន​បោក​ក្បាល​បាក់.ក​ស្លា.ប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ទៅ​បុក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖​ បុរស​ម្នាក់ ​បាន​បោក​ក្បាល​បាក់.ក​ស្លា.ប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ទៅ​បុក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ ខែមិថុនា​ ឆ្នាំ​២០២៥​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ឈ្មោះ ជា អាយុ ២៨​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ជិះ​ម៉ូតូ​ម៉ាក់ Honda click ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ 1LQ-2673​ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ ​បាន​ជិះ​ម៉ូតូមួយ​គ្រឿង​ខាងលើ​ ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦A​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​បុក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1KP-8155 ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា ​ក្នុង​ចំណែក​ផ្លូវ​ម៉ូតូ​ និង​ប្រុង​បត់​ឆ្លងផ្លូវ​ទៅ​ម្ខាង​ទៀត ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​ឲ្យ​យុវជន ​ដែល​ជិះ​ម៉ូតូ​ម៉ាក់ Honda click ដួល​បោក​ក្បាល​បាក់​.ក​ស្លា.ប់​ នៅ​នឹង​កន្លែង​ភ្លាម​ៗ​ ។ នគរបាល​មូលដ្ឋាន​ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ទាក់ទង​ទៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​ តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ​អះអាង​ថា បាក់.​កស្លាប់​នៅ​នឹង​កន្លែង​បាត់​ទៅ​ហើយ​ ។

តាម​ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ យុវជនជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​ ដោយ​ប្រាប់​ថា មក​ភ្ជាប់​ពាក្យ​មិត្ត​ភក្តិនៅ​ភ្នំពេញ​ ដោយ​ទិញ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ បង់​រំលស់​រួច ​ក៏​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ ​។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​ជួប​គ្រោះអកុសល​តែ​ម្ដង ​។

​ក្រោយកើត​មាន​គ្រោះថ្នាក់ អ្នក​បើកបរ​ម៉ូតូ​កង់​បី ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ផង​ដែរ​ ។ ម៉ូតូ​ និង​ម៉ូតូ​កង់​បី ​ត្រូវ​បាន​នគរបាល​ចរាចរណ៍ ​ចុះ​ទៅ​វាស់វែង​ រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។ ​ចំណែក​ស.ព​យុវជន​រង​គ្រោះ សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ