ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ឡានបុ.ក​ពីក្រោយ​កិ.ន​ដា.ច់​ពីរ​កំណាត់​យ៉ាង​អាណោ​ច​អា​ធ័​ម ​និង​ម្នាក់​ទៀត​របួសធ្ងន់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បុក​ហើយ​កិន​ចំ​ដងខ្លួន​ដាច់​ជា​ពីរ​កំណាត់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​រសៀល​មក​ឈប់​ស្តុ​ប ផ្នែក​ខាងឆ្វេង​ដៃ​ដើម្បី​បត់​ហើយ​ត្រូវ​រថយន្ត​មក​បុក​ពីក្រោយ​និង​កិន​ម៉ូតូ អូស​ប្រមាណ​១០០ ម៉ែត្រ​ទើប​ឈប់​ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ៩​ខែមិថុនា​ ឆ្នាំ​២០២៥​ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បុក​ហើយ​កិន​ចំ​ដងខ្លួន​ដាច់​ជា​ពីរ​កំណាត់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​រសៀល​មក​ឈប់​ស្តុ​ប ផ្នែក​ខាងឆ្វេង​ដៃ​ដើម្បី​បត់​ហើយ​ត្រូវ​រថយន្ត​មក​បុក​ពីក្រោយ​និង​កិន​ម៉ូតូ អូស​ប្រមាណ​១០០ ម៉ែត្រ​ទើប​ឈប់​ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ៩​ខែមិថុនា​ ឆ្នាំ​២០២៥​ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ ភ្លូរ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះថ្នាក់​នេះ​ឈ្មោះ​អ៊ុត សុ​ភី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ទិញ​លក់​គោ ស្នាក់​នៅ​ភូមិ​ស្រះ​សណ្តាយ សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពាក់​ស្លាក​លេខ​ភ្នំពេញ​១CL៧៥២១ បាន​បែក​ដាច់​ដងខ្លួន​ជា​២​កំណាត់ ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​។​ចំណែក​អ្នក​រង​របួស​ជា​អ្នក​រួម​ដំណើរ​ឈ្មោះ ចែ​ម នាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ គ្រូពេទ្យ ស្នាក់​នៅ​ភូមិ​ត្រពាំង​ខ្លា ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​រង​របួស​ដៃ​។​រីឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ពណ៌​ស​ជា​រថយន្ត​របស់​ក្រុមហ៊ុន​C.R​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣E.១៣១៣​បើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​គ្នា​ពីរ​នាក់​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​(​ស្តុ​ប​ផ្លូវ​ចូល​វត្ត​ភ្នៀ​ត​)​ក៍​ជិះ​ឆ្លងផ្លូវ អែប​កណ្ដាលផ្លូវ​ជាប់​សួនច្បារ​គោ​បំណង​បត់​ឆ្វេង ។​ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ទាំង​ភ្លើង​ក្រហម​មក​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។​ដោយឡែក​អ្នក​រួម​ដំណើរ​បាន​ខ្ទេច​ចេញ​តែ​ត្រូវ​កង់​រថយន្ត​កិន​ចំ​ដៃ​រង​របួសធ្ងន់​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បុក​និង​កិន​ជាប់​ក្រោម​រថយន្ត​ទាំង​ម៉ូតូ​ហើយ​អូស​ទៅ​មុខ​ប្រមាណ​ជិត​៥០​ម៉ែត្រ​ទើប​របូត ហើយ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​ប្រមាណ​១០០​ម៉ែត្រ​ទើប​រថយន្ត​ឈប់​ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។

បន្ទាប់​ពី​កើតហេតុ​នគរបាល មូលដ្ឋាន​ក៏​បាន​ទាក់ទង​នគរបាល​ជំនាញ​ចុះ​ទៅ​វាស់វែង​រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។​សព​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ