ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង​ ភាគីទាំង​​២​វែក​ញែក​រក​ខុស​ត្រូវ​រាង​ៗ​ខ្លួន​ជាង២​ម៉ោង ចុង​ក្រោយ​សមត្ថកិច្ច​យក​ទៅ​ទុក​ទាំង​២​គ្រឿង

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​០២​គ្រឿង បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា បុក​គ្នា​ពេញទំហឹង​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃ​ទី ០៤…

រាជធានី​ភ្នំពេញ ៖ រថយន្ត​០២​គ្រឿង បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា បុក​គ្នា​ពេញទំហឹង​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ ១៦៩ ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​សន្តិសុខ​បានអោយ​ដឹង​ថា មាន រថយន្ត​មួយ​គ្រឿង​ម៉ាក អូ​ឌី Q7 ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1668 បើកបរ​តាម​បណ្តោយ​ផ្លូវ ១៦៩ ក្នុង​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​មាន​រថយន្ត​ព្រុស ព​ណ៍​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-9819 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​អូ​ឌី បុក​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​សងខាង​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ។ ភ្លាម​ៗ នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច បាន​ទុក​ពេល​អោយ​ភាគី​ទាំង​សងខាង​ចរចារ​គ្នា វែកញែក​រក​ខុស​ត្រូវ​រាង​ៗ​ខ្លួន អស់​រយៈពេល​ជាង​០២​ម៉ោង​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ត្រូវ​គ្នា ដដែល​។

ក្រោយ​កើតហេតុ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​មើលទៅ​ការ​ចរចារ​ហាក់បីដូចជា​មិន​ចប់ ក៏​បន្ត​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​ក្រុង ដើម្បី​មក​វាស់វែង​យក​រថយន្ត​ទាំង​០២​គ្រឿង ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ