ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​ឌ្រី​ម ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា​ កំពុង​បត់​ឆ្លងផ្លូវ ​របួសធ្ងន់​ស្រាល០​៣​នាក់

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ យុវជន​២​នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​មួយ​គ្រឿង​ ឌុ​ប​គ្នា បានបើកបោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ ​យ៉ាង​ពេញទំហឹង…

រាជធានីភ្នំពេញ ​៖ យុវជន​២​នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​មួយ​គ្រឿង​ ឌុ​ប​គ្នា បានបើកបោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា​រង​ការ​ខូចខាត។ ខណៈនោះ​ ក៏​​បណ្ដាល​ឲ្យ​យុវជន​ទាំង​២​នាក់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​ភ្លាម​ៗ ដោយឡែក​បុរស​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា បាន​រង​របួសស្រាល ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​អតីត​ម៉ែ​(​ននោង​) ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

យុវជន​ដែល​រង​របួសធ្ងន់​២​នាក់​នោះ ៖
ទី​១. ​ឈ្មោះ គឹ​ម កុ​ច អាយុ​២២​ឆ្នាំ រង​របួស​បាក់ជើង​ខាងស្ដាំ និងទី​២. ​ឈ្មោះ គឹ​ម បឹម អាយុ​២០​ឆ្នាំ រង​របួសរ​លាត់ជើង​ខាងឆ្វេង អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​ឈូក​រំដួល ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៍​ខ្មៅ ​១​គ្រឿង​ ពាក់​ស្លាក​លេខ ​សៀមរាប​1AN-4724 ។ ចំណែក​ឯម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ វ៉​ន ពិសិដ្ឋ អាយុ​៣៣​ឆ្នាំ រង​របួសស្រាល ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ជិះ​ដោយ​យុវជន​២​នាក់​ខាងលើ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គ្រាន់បើ​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វាក់​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ ​គេច​អត់​ទាន់ ​ក៏​បាន​បុក​គ្នា​ពេញទំហឹង ហើយ​ម៉ូតូ​ហុងដា​ឌ្រី​ម និង​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា ​គាប​ជាប់​គ្នា​បេះ​អត់​ចេញ ចំណែក​ពង​ទា​ បានធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ ដោយឡែក ​យុវជន​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​២​នាក់ ​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រីឯ​បុរស​ ដែល​ជា​អ្នក​បើក​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌ​កំ​បូល ​បាន​ចុះ​ទៅ​វាស់វែង​ រួច​នាំ​យក​ម៉ូតូ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ​ដឹក​ពង​ទា ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ