រាជធានីភ្នំពេញ ៖ រថយន្តtoyota alphad បើកបុករ៉ឺម៉កម៉ូតូបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ម៉ូតូ រងការខូចខាតម៉ូតូជាច្រើនគ្រឿងព្រមទាំងធ្វើឲ្យមនុស្ស២នាក់រងរបួស នៅវេលាម៉ោង៥និង១០នាទីទៀបភ្លឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ចំនុចផ្លូវ១៤៣កែងផ្លូវ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូ សណ្តោងរ៉ឺម៉កធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក toyota alphad ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3721 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៤២ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកនិងរ៉ឺម៉កម៉ូតូបណ្ដាលឲ្យខាងរ៉ឺម៉ករេញចង្កូតបុកផើងផ្ការងការខូចខាត និងធ្វើអោយមនុស្សរងរបួសជើងនិងដៃបែកក្បាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែករថយន្តវិញ ក៍បានចង្កូតជ្រុលទៅបុកទម្លុះចូលផ្ទះលក់ម៉ូតូយីហោណាណា បណ្ដាលឲ្យរងការខូចខាតម៉ូតូអស់ជាង១០គ្រឿង ព្រមទាំងធ្វើឲ្យបុរសម្នាក់ដែរជាបុគ្គលិករបួសជើង ក៍ត្រូវបានយកទៅមន្ទីរពេទ្យដូចគ្នា ។ ចំណែកអ្នកបើកបររថយន្តបង្កអត់មានរងរបួស តែត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។
ក្រោយពេលកើតហេតុ មិនអាចដោះស្រាយបាន សមត្ថកិច្ចជំនាញវាស់វែងយករថយន្តនិង រ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករារងចាំដំណោះស្រាយ ៕






ចែករំលែកព័តមាននេះ