ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ឡូ​«​បង​នៅ​ណា?»… អា​ឡូ​«​បង​កំពុង​នៅ​ជាមួយ​មេ​សង្កាត់​ចាក់​អង្រែ​ក្រោម​…!​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ឆែក​មើលតាម​ប្រព័ន្ធ​GPSឃើញ​ប្តី​ចូល​ក្លិប​ក៏​ទៅ​តាម​ទាន់ ខណៈ​កំពុង​ឱប​ស្រី​ក្មេង​យ៉ាង​សប្បាយ​ បណ្តាលឲ្យ​ផ្ទុះ​ជា​ជម្លោះ​ទាស់ទែង​គ្នា​បែកផ្សែង ​ជាមួយ​ប្តី​នៅ​ក្នុង​ក្លិប ។ ពេល​នោះ​សន្តិសុខ​ក្លិប​បាន​ដេញ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ឱ្យ​ចេញ​ក្រៅ ហើយ​ពួក​គេ​នាំ​គ្នា​ជិះ​រថយន្ត​មក​ដល់​ពាក់​កណ្តាល​​ផ្លូវ​ក៏​ឈ្លោះប្រកែក​គ្នា​ម្តងទៀត និង​ត្រូវ​ប្តី​វាយ​បែក​ចិញ្ចើម…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ឆែក​មើលតាម​ប្រព័ន្ធ​GPSឃើញ​ប្តី​ចូល​ក្លិប​ក៏​ទៅ​តាម​ទាន់ ខណៈ​កំពុង​ឱប​ស្រី​ក្មេង​យ៉ាង​សប្បាយ​ បណ្តាលឲ្យ​ផ្ទុះ​ជា​ជម្លោះ​ទាស់ទែង​គ្នា​បែកផ្សែង ​ជាមួយ​ប្តី​នៅ​ក្នុង​ក្លិប ។ ពេល​នោះ​សន្តិសុខ​ក្លិប​បាន​ដេញ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ឱ្យ​ចេញ​ក្រៅ ហើយ​ពួក​គេ​នាំ​គ្នា​ជិះ​រថយន្ត​មក​ដល់​ពាក់​កណ្តាល​​ផ្លូវ​ក៏​ឈ្លោះប្រកែក​គ្នា​ម្តងទៀត និង​ត្រូវ​ប្តី​វាយ​បែក​ចិញ្ចើម ក៏​រក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ តែ
​អត់​មាន​សមត្ថកិច្ច​ណា​មក​សម្របសម្រួល​ដោះស្រាយ​ទេ ។

ជម្លោះ​ប្តី​ប្រពន្ធ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​ចំណុច​កែង​រវាង​មហាវិថី​ព្រះ​នរោត្តម​ និង​ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូន​ពេញ ។ តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា រូប​គាត់​ឈ្មោះ សុខុម អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ​ពេញ​ច្បាប់ មាន​ប្តី​ឈ្មោះ សុខ វ​ណ្ណី អាយុ​៣៨​ឆ្នាំ​ដែរ ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ បាន​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​១៦​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​ចំនួន​២​នាក់ កូន​បង​អាយុ​១៣​ឆ្នាំ និង​កូនពៅ​អាយុ​៨​ឆ្នាំ ។

ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ គឺ​រូប​គាត់​បាន​ទៅ​ចូលរួម​ពិធី​ខួបកំណើត​មិត្តភក្ដិ លុះ​ត្រឡប់​មក​វិញ​បាត់​ប្តី​មិនឃើញ​នៅផ្ទះ​ ក៏​ទូរស័ព្ទ​សួរ​និង​ត្រូវ​បាន​ប្តី​ប្រាប់​ថា កំពុង​នៅ​ជាមួយ​មេ​នៅ​សង្កា​ត់​ចាក់​អង្រែ​ក្រោម ។ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ គាត់​ក៏​ឆែក​មើល​តាម​​GPS ដែល​ភ្ជាប់​នឹង​រថយន្ត​របស់​ប្តី​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AB-២៥៦១ ឃើញ​នៅ​មុខ​ក្លិប​កម្សាន្ត True Face ។ ពេល​នោះ​គាត់​ក៏​ទៅ​តាម​និង​ចូល​ទៅ​ខាងក្នុង ស្រាប់តែ​ឃើញ​ប្តី​និង​ស្រី​ស្នេហ៍​កំពុង​ហ៊ោកញ្ជ្រៀវ​យ៉ាង​សប្បាយ ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទោសៈ​ក៏​បាន​ផ្ទុះ​ឡើង ។

គាត់​បាន​ស្រែក​ឡូឡា​និង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​ផ្អើល​ពេញ​ក្នុង​ក្លិប ក៏​ត្រូវ​ខាង​ក្រុម​សន្តិសុខ​ក្លិប​ដេញ​ពួក​គាត់​ទាំង​២​នាក់​ឱ្យ​ចេញ​មកក្រៅ ។ លុះ​ឡើង​ជិះ​រថយន្ត​ចេញពី​ទីនោះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ឈ្លោះប្រកែក​គ្នា​ម្តងទៀត រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​និងត្រូវ​ប្តី​វាយ​បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ស្តាំ ។ ភ្លាម​នោះ​គាត់​បាន​ចុះ​ពី​រថយន្ត ស្វែងរក​ជំនួយ​ពី​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ហើយ​ឃើញ​មាន​កងកម្លាំង
មួយ​ក្រុម​ស្លៀកពាក់​ស៊ី​វិល​និង​ប្រាប់​ថា​ពួក​គេ​ជាមន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ និង​មាន​អ្នកខ្លះ​ស្រវឹង​ផង បាន​ចេញ​មុខ​នៅ​កន្លែង​កើតហេតុ តែ​មិន​បាន​ជួយ​ដោះស្រាយ​ឱ្យ​គាត់​ទេ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​ឱ្យ​ប្តី​គាត់​បើករថយន្ត​ចេញទៅ​យ៉ាង​រំភើយ រួច​ហើយ​ក៏​នាំ​គ្នា​ចេញ​ទៅ​ដែរដោយ​និយាយ​ថា​«​ប្តី​ប្រពន្ធ​អ្ន​ណា អ្នក​ហ្នឹង ដោះស្រាយ​ខ្លួនឯង​ទៅ​» ។

ឥរិយាបថ​«​សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង​»​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា​យ៉ាង​ខ្លាំង និង​បានស្នើ​ឲ្យ​ឱ្យ​លោក​មេបញ្ជាការ​ជួយ​ត្រួតពិនិត្យ​មើលកងកម្លាំង​ទាំងនោះ​ផង ព្រោះ​នៅ​ពេល​ល្បាតមិន​ដែល​ឃើញ​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​ទេ មិនដឹង​ជា​ខាង​អង្គភាព​តម្រូវ​ឲ្យ​ស្លៀកពាក់​បែប​ហ្នឹង ឬ​ក៏​គាត់​ស្លៀកពាក់​តាម​ចិត្ត​ឯងនោះ​ឡើយ ។

បន្ទាប់​ពី​កងកម្លាំង​នោះ​ចេញពី​កន្លែង​កើតហេតុ ប្រជាពលរដ្ឋ​ក៏​ជួយ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ តែ​បែរជា​ខាង​សមត្ថកិច្ច​និយាយ​តាម​វិទ្យុទាក់ទង​ថា អត់​មាន​កម្លាំង​ល្បាត​ទេ​មេឃ​ភ្លៀង​អុ​ី​ចឹ​ង​អត់​មាន​កម្លាំង​ចេញ​ទេ ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​តែ​រង់ចាំ​មើល​វត្តមាន​សមត្ថកិច្ច​មក​ដោះស្រាយ ព្រោះ​នារី​រង​គ្រោះ​ចង់​ដាក់​ពាក្យបណ្ដឹង​ពី​ប្តី តែ​ការ​រង់ចាំ​អស់​ជា​ច្រើន​ម៉ោង នៅ​តែ​មិនឃើញ​មាន​វត្តមាន​សមត្ថកិច្ច​ណា​ម្នាក់​មក​ដល់​កន្លែង​កើតហេតុ​ទេ ។

ទោះជា​យ៉ាងណា ជន​រង​គ្រោះជា​ស្ត្រី​ទន់ខ្សោយ បាន​ត្រឹមតែ​ស្រែកយំ​តែ​ម្នាក់ឯង​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។ ស្រមោល​អពមង្គល​រវាង​ប្តី​ប្រពន្ធ​ខាងលើ​មិនដឹង​ថា នឹង​វិល​ត្រឡប់​ទៅ​រក​សុភមង្គល​ដូច​ដើម
​ឬ​​បែប​ណា​ទេ ?

អត្ថបទសរសេរ ដោយ