ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​នេសាទ​ទាមទារ​កំណត់​ទីតាំង​ច្បាស់លាស់ ក្រោយ​កំណែ​ទម្រង់​ស៊ីជម្រៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​សហគមន៍​នេសាទ​បាន​លើក​ឡើង​ថា តំបន់​ឡូត៍​នេសាទ​របស់​សហគមន៍​កំពុង​ប្រឈម​ដោយសារ​ការ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​បាន​កើតឡើង​នៅ​ក្នុង​សហគមន៍​ជលផល​នេសាទ​របស់​ពួក​គាត់​ដូច​ជា ការ​រំលោភ​ធ្វើ​នេសាទ​ចូល​ដែន​អភិរក្ស ហើយ​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​ពិភាក្សា​ថ្នាក់​ជាតិ​ស្តី​ពី​អភិបាលកិច្ច​ល្អ​លើ​ការ​គ្រប់គ្រង​ធនធាន​ជលផល ក្រោយ​កំណែទម្រង់​ស៊ីជម្រៅ កាលពី​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ តំណាង​សហគមន៍​នេសាទ​បាន​លើក​ឡើង​ថា តំបន់​ឡូត៍​នេសាទ​របស់​សហគមន៍​កំពុង​ប្រឈម​ដោយសារ​ការ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​បាន​កើតឡើង​នៅ​ក្នុង​សហគមន៍​ជលផល​នេសាទ​របស់​ពួក​គាត់​ដូច​ជា ការ​រំលោភ​ធ្វើ​នេសាទ​ចូល​ដែន​អភិរក្ស ហើយ​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​ពិភាក្សា​ថ្នាក់​ជាតិ​ស្តី​ពី​អភិបាលកិច្ច​ល្អ​លើ​ការ​គ្រប់គ្រង​ធនធាន​ជលផល ក្រោយ​កំណែទម្រង់​ស៊ីជម្រៅ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ។ វេទិកា​នេះ​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប​អង្គការ​អុក​ស្វា​ម និង​ហ្វ័​រ​ស៊ី​ដ ។ វេទិកា​នេះ​មាន​គោលបំណង ដើម្បី​ផ្តល់​ឱកាស​ដល់​សហគមន៍​អាជ្ញាធរ​តំណាង​រដ្ឋាភិបាល និង​សង្គម​ស៊ី​វិល​បាន​ចែករំលែក និង​ពិភាក្សា​ពី​លទ្ធផល​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។​ដើម្បី​ពិភាក្សា និង​ពង្រឹង​យន្តការ​ក្នុង​ការ​ចូលរួម​គ្រប់គ្រង​ធនធាន​ជលផល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ឆ្លើយ​តប​នឹង​ទិស​ដៅ​នៃ​កំណែទម្រង់​ស៊ីជម្រៅ ។

លោក​យ៉េន ម៉​ង់ ប្រធាន​សហគមន៍​នេសាទ​សាមគ្គី​ភូមិ​កំពង់​គរ ឃុំ​កំពង់​គរ ស្រុក​កំពង់​គរ ខេត្តកំពង់ធំ​បាន​និយាយ​ថា លោក​មិន​សុខចិត្ត​ចំពោះ​អាង​មួយ​ដែល​គេ​ធ្វើ​នៅ​ក្នុង​ដែន​នេសាទ តែ​ឆ្នាំ​២០០៩-២០១០ រដ្ឋាភិបាល​បាន​ចេញ (​ស​.​ជ​.​ណ​) ទម្លាយ​អាង និង​ហាម​មិន​ឲ្យ​ធ្វើ​អាង​ទេ ។ តែ​នៅ​ឆ្នាំ​២០១៤​មាន​គេ​មក​ធ្វើ​អាង​នេះ​វិញ ។ លោក​ថា មាន​អ្នក​មក​ធ្វើ​អាង​យក​ទឹក​ដោយ​ខ្លួនឯង​ដែល​អាង​នេះ​ធ្វើ​នៅ​ក្នុង​ដែន​អភិរក្ស​ជលផល​របស់​សហគមន៍​ជលផល ។  លោក​សូម​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ចូលរួម​វេទិការ​ជួយ​ដោះស្រាយ​កង្វល់​នេះ​ផង​ដែល​គេ​បាន​ធ្វើ​សហគមន៍​នេសាទ ។ លោក​មិន​ចង់​ឲ្យ​ឯកជន​មក​គ្រប់​គ្រង់​ទេ សូម​ឲ្យ​ផ្តល់​ជូន​សហគមន៍​ស្រែ និង​សហគមន៍​ទឹក​ប្រើប្រាស់​ទឹក​រួម​វិញ​ដូច​មុន​ទៅ ។

ចំណែក​លោក អ៊ី​វ ធី​ម តំណាង​សហគមន៍​នេសាទ​ភូមិ​កែប​ថ្មី និង​ទទឹងថ្ងៃ​ស្រុក​ទឹកឈូរ ខេត្តកំពត បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០០៨ មាន​ក្រុមហ៊ុន​កែវ​ជាមួយ​បាន​មក​វិនិយោគ​ចាក់​ដី​លុប​សមុទ្រ​ចំនួន​២០០​ហិ​កតា លើ​ផ្ទៃដី​សហគមន៍ និង​ក្រោយមក​មាន​ជជែក​គ្នា​យ៉ាង​ខ្លាំង​រហូត​ដល់​មានការ​សម្របសម្រួល​ចុះ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន និង​សហគមន៍​ទាំង​ពីរ ។ លោក​ថ​«​ពេល​នេះ​ក្រុមហ៊ុន​នេះ​នៅ​តែ​បន្ត​ចាក់​ដី​ចូល​សមុទ្រ​ដដែល​វា​ជា​ក្តី​កង្វល់​ដល់​សហគមន៍​» ។

លោក​បាន​លើក​សំណូមពរ​ដល់​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ធ្វើការ​កំណត់ព្រំដែន​រវាង​ក្រុមហ៊ុន និង​សហគមន៍ ។ កាលពី​ពេល​ថ្មី​នេះ​មានការ​ចាក់​ខ្សាច់ លុប​ដី និង​កាប់​ដើម​កោង​កាង និង​ចេញ​ប័ណ្ណ​ឲ្យ​បុគ្គល​មាន​អំណាច ហើយ​សហគមន៍​មានការ​លំបាក​អភិរក្ស និង​ការពារ​ដែន​សហគមន៍​នេសាទ ។

ឯកឧត្តម អេ​ង ជា​សាន ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ថ្លែង​ថា​ចំពោះ​បញ្ហា​ខេត្តកំពង់ធំ​មិន​ចំ​គោលដៅ​នៃ​វេទិកា​ពិភាក្សា​ទេ ព្រោះ​កិច្ច​ពិភាក្សា​នេះ​លើក​ឡើង​លើ​តំបន់​ទឹកប្រៃ ឬ​សមុទ្រ ។ ឯកឧត្តម​បន្ត​ថា​«​ឯកសារ​ទាំងនោះ​គួរតែ​ផ្ញើ​មក​ក្រសួង​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​មក​កាន់​ក្រសួង​» ។ ចំពោះ​តំណាង​ក្រសួង​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់​បាន​លើក​ឡើង​ថា ការ​កំណត់ព្រំដែន​នេះ​ជា​បន្តបន្ទាប់​ព្រោះ​ការ​កំណត់ព្រំដែន​មិនមែន​ធ្វើ​មួយ​ថ្ងៃ មួយ​ខែ ឬ​មួយ​ឆ្នាំ​បាន​នោះ​ទេ ។

ឯកឧត្តម​បដិសេធន៍​មិន​ឆ្លើយ​នោះ​ទេ នៅ​ពេល​នេះ ។ ឯកឧត្តម​បាន​បន្ត​ថា​«​បញ្ហា​នេះ​មិន​អាច​លើកយក​មក​មើល​រយៈពេល​២-៣​នាទី​នោះ​បាន​ទេ ។ ពេល​នេះ​យើង​មិនដឹង​ថា ភាគី​ខាង​ណាខ្លះ​នោះ​ទេ ។ សុំ​កុំ​ប្រើ​ពាក្យ​ថា ទន្ទ្រាន​បាន​ទេ ហើយ​រដ្ឋាភិបាល​ត្រូវការ​អភិវឌ្ឍន៍​មិន​អាច​ទុក​ចោល​បាន​ទេ ។ យើង​គួរ​ថ្លឹងថ្លែង​មើល​ផលប្រយោជន៍​សេដ្ឋកិច្ច​ផលប្រយោជន៍​ប្រជាជន ឬ​ទុក​ដី​នេះ​ចោល​មិន​ត្រូវ​អភិវឌ្ឍន៍​ទេ? ។
ក្នុង​កិច្ច​ពិភាក្សា​នោះ​បាន​លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ឆ្នាំ​២០០៤ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០០៦ ហើយ​បាន​ដាក់​បញ្ហា​អភិបាលកិច្ច​ល្អជា​ចំណុច​ស្នូល​នៃ​របៀបវារៈ​អភិវឌ្ឍន៍​ប្រទេស ។ បច្ចុប្បន្ន​ឃើញ​ថា អង្គការ​សង្គម​ស៊ី​វិ​ដែល​ជា​ដៃគូ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​បាន​កំពុង​ខិតខំ​យ៉ាង​សកម្ម​តាម​រយៈ​គម្រោង និង​កម្មវិធី​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​លើ​វិស័យ​ជលផល ។

កំណែទម្រង់​វិស័យ​ជលផល​លើក​ទី​១ គឺ​បាន​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០០០ ដោយ​រដ្ឋាភិបាល​សម្រេច​លុប និង​កាត់​បន្ថយ​នាទី​ឡូត៍​នេសាទ​ប្រមាណ​ជាង​៥៦% នៃ​ផ្ទៃ​ឡូត៍​នេសាទ​ទូ​ទាំង​ប្រទេស​ប្រគល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រើប្រាស់ និង​គ្រប់គ្រង​តាម​រយៈ​ការ​រៀបចំ​សហគមន៍​នេសាទ ៕

កែសម្រួលដោយ