ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ស្រុក​ព្រៃ​នប់​កំពុង​តែ​រៀបចំ​សណ្តាប់ធ្នាប់​បន្ថែម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់​សណ្តាប់ធ្នាប់​ចំណុច​ប្រជុំ​វាល​រេញ​នៅ​តែ​ជា​កំ​ដៅ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ទោះបី​ជាមួយ​រយៈ​នេះ​សណ្តាប់ធ្នាប់​ក៏​ដូច​ជា បរិស្ថាន​នៅ​ប្រជុំជន​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង​មុខ​ច្រើន​យ៉ាងណា​ក៏​សកម្មភាព​ចុះ​ពង្រឹង​ពី​សំណាក់​ក្រុម​កា​ងារ​សណ្តាប់ធ្នាប់​ស្រុក​នៅ​បន្ត​ប្រចាំការ​រៀបចំ​ជា​ប្រចាំ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ​នេះ ។ ជាមួយ និង​សណ្តាប់ធ្នាប់​ខាងលើ​រដ្ឋបាល​ស្រុក​បាន​ចេញ​សេចក្តីជូនដំណឹង​ជា​ថ្មី​មួយទៀត…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់​សណ្តាប់ធ្នាប់​ចំណុច​ប្រជុំ​វាល​រេញ​នៅ​តែ​ជា​កំ​ដៅ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ទោះបី​ជាមួយ​រយៈ​នេះ​សណ្តាប់ធ្នាប់​ក៏​ដូច​ជា បរិស្ថាន​នៅ​ប្រជុំជន​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង​មុខ​ច្រើន​យ៉ាងណា​ក៏​សកម្មភាព​ចុះ​ពង្រឹង​ពី​សំណាក់​ក្រុម​កា​ងារ​សណ្តាប់ធ្នាប់​ស្រុក​នៅ​បន្ត​ប្រចាំការ​រៀបចំ​ជា​ប្រចាំ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ​នេះ ។

ជាមួយ និង​សណ្តាប់ធ្នាប់​ខាងលើ​រដ្ឋបាល​ស្រុក​បាន​ចេញ​សេចក្តីជូនដំណឹង​ជា​ថ្មី​មួយទៀត ក្នុង​ការ​ប្រកាន់​ជំហរ​រឹង​មាំ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នេះ ។ ពាក់ព័ន្ធ និង​សណ្តាប់ធ្នាប់​នេះ​នៅ​ចំណុច​ប្រជុំជន​នោះ​ក្នុង​ការ​រៀបចំ​ស្តែង​ចេញពី​ភាព​ជោគជ័យ​មួយ​របស់​អាជ្ញាធរ​តែ​យ៉ាងណា​ក្រៅពី​ប្រជុំជន​នេះ​ភាព​អនាធិបតេយ្យ ដែល​យក​ចំណី​ផ្លូវជាតិ​បម្រើ​ផលប្រយោជន៍​បុគ្គល​នៅ​មាន​ភាព​អនាធិបតេយ្យ​ច្រើន​ដែល​នៅ​មិន​ទាន់​អនុវត្តន៍​បាន​ដូច​ជា ទីតាំង​ជួសជុល​រថយន្ត ទីតាំង​ទិញ​លក់​អេ​ត​ចាយ និង​ទីតាំង​លក់​គ្រឿងសំណង់​មួយ​ចំនួន​ទៀត​ជាដើម​ដែល​ទាំងនេះ​គេ​នៅ​ពុំ​ទាន់​ឃើញ​ក្រុមការងារ​មូលដ្ឋាន​នោះ​ធ្វើ​បាន​នៅឡើយ​ហាក់បីដូចជា​មើល​មិនសូវ​ឃើញ ។

ទោះបីជា​ចំណុច​ប៉ះពាល់​ទាំងនោះ​នៅ​ឆ្ងាយ​បន្តិច​ពី​ប្រជុំជន ហើយ​មិន​ទាន់​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ តែ​វា​ជា​ការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ