ខេត្តកំពត ៖ គ្រួសារមួយដែលមានស្ថានភាពក្រីក្រមុខរបររើសអេតចាយដែលមានប្រពន្ធឈ្មោះអុិនសុខុមអាយុ35ឆ្នាំមានប្ដីអាយុ61ឆ្នាំមានកូន2នាក់នៅភូមិព្រៃតាព្រឹតឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពត។
គ្រួសារនេះដែលមានបុរសជាប្ដីមានវ័យ61ឆ្នាំបាននិយាយរៀបរាប់ប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី9ខែកក្កដាឆ្នាំ2025នេះថា គ្រួសារគាត់ក្រីក្រណាស់ ដែលមានមុខរបររើសអេតចាយ ប៉ុន្តែជាការកុសលប្រពន្ធរបស់គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយមិនមានលទ្ធភាពថែមើលបាន នៅល្ងាចថ្ងៃទី8កក្កដានេះ ប្រពន្ធរបស់គាត់ត្រូវបានផុតដង្ហើមម្ដងៗ ដែលមិនសង្ឃឹមថារស់ឡើយ។
បុរសរូបនេះត្រូវបាននិយាយប្រាប់បន្តថា កូនប្រុសច្បងទើបតែអាយុ12ឆ្នាំបានចូលបួសជាសង្ឃនៅវត្តរំពើនហើយ។
បុរសជាប្ដីបាននិយាយប្រាប់ថាកន្លងមកបានព្រះសង្ឃ ចៅអធិការវត្តនិងសប្បុរជនមួយផ្នែកបានជួយឧបត្ថម្ភខ្លះៗដែរ ។ ដោយឡែកសាលាឃុំស្ដេចគង់បានផ្ដល់អង្ករចំនួន10គីឡូក្រាមម្ដងរួចហើយ។
បុរសដែលមានវ័យចំណាស់61ឆ្នាំរូបនេះបាននិយាយប្រាប់បន្តថាដោយមានភាពខ្វះខាតអីចឹងគាត់បានទទូចសុំបណ្ណ័ក្រីក្រមួយ តែអាជ្ញាធរមិនអោយរហូតមកដល់ថ្ងៃដេកចាំដង្ហើមនេះក៍នៅតែសុំរឿងបណ្ណ័ក្រីក្រ មិនបានដដែល ។
មហាជននិយាយថា សុំជួយអូស ក រដ្ឋអំណាចភូមិឱ្យចេះភ្ញាក់ពីស្ពឹកផង ហេតុម៉េចសុំប័ណ្ណក្រីក្រមិនបាន? អីក៏ចិត្តអាក្រក់ម៉្លេះម្ចាស់ថោកអើយ… ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ