ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​លុយ​ប្រពន្ធ​៥​ម៉ឺន​រៀល​ចេញពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត តែ​បាត់​ខ្លួន​ជាង​៣​ខែ ឃើញ​វិញ​សល់​តែ​ឆ្អឹង

7 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ព្រៃ​ពី​ស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ធុំក្លិន​ស្អុយរលួយ​ទៅ​ហើយ…


ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ព្រៃ​ពី​ស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ធុំក្លិន​ស្អុយរលួយ​ទៅ​ហើយ ។ ក្រោយ​ពេល​ប្រទះ​ឃើញ សមត្ថកិច្ច​បាន​ព័ទ្ធ​ខ្សែ​ដើម្បី​រង់ចាំ​ព្រឹក​ឡើង​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ​ថា ក្រោយ​ពេល​ពិនិត្យ​លើ​សាកសព​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​ដែល​មានឈ្មោះ ឡោម ធូ មានស្រុក​កំណើត​នៅ​ភូមិ​ទ្រាស ឃុំ​ទ្រាស ស្រុក​ស្វាយចេកអា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រួសារ​ដែល​បាន​បញ្ជាក់​ប្រាប់​នគរបាល​ស្រុក​កំពង់ត្រឡាច​ថា​ជន​រង​គ្រោះ​មាន​ប្រពន្ធ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ធ្លាប់​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ជា​មនុស្ស​ញៀន​ថ្នាំ និង​ធ្លាប់​ឡើង​បង្គោល​ខ្សែភ្លើង ដូច​មនុស្ស​បែក​ថ្នាំ ។ កាលពី​ជាង​៣​ខែ​មុន បាន​សុំ​លុយ​ប្រពន្ធ​នៅ​រាជ​ធានី​ភ្នំពេញ​៥​ម៉ឺនថា ត្រឡប់​ទៅ​ផ្ទះ​ម្ដាយ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ហើយ​ក៏​បាត់​រហូត ។ ទោះបី​ប្រពន្ធ​ទូរ​សព្ទ​ទៅ​ខាង​ផ្ទះ​ម្ដាយ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ក៏​មិន​ទទួល​ដំណឹង​ដែរ ។ តាម​ការ​ពិនិត្យ​ស្ថានភាព​សព​បាន​ស្លាប់​ប្រមាណ​៣​ខែ​មក​ហើយ អាច​ស្លាប់​ដោយសារ​ខ្យល់គ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ