ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនមួយនេះបញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថានបានប្រកាស នាយប់ថ្ងៃទី៨ ខែកក្កដានេះថា សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia)…
ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថានបានប្រកាស នាយប់ថ្ងៃទី៨ ខែកក្កដានេះថា សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia)…
ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថានបានប្រកាស នាយប់ថ្ងៃទី៨ ខែកក្កដានេះថា សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំ-បន្ទាប់បន្សំស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថានបានរកឃើញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពី «ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង» ។
ក្រសួងបរិស្ថានបានបន្តថា ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ។
ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ជាធរមានបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ