ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​​ជាផ្លូវការ​​លើ​ក្រុម​«អតីតDJឡាយ​អិន​»​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ ទី​២៣ ខែធ្នូ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនសង្ស័យ​៤​នាក់…

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ ទី​២៣ ខែធ្នូ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនសង្ស័យ​៤​នាក់ (​ក្រុម​ឡាយ​អិន​) ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដើម្បី​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ុ​ប​សួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន​ដ៏​ក្តៅ​គគុក​មួយ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន ។

កម្លាំង​ដែល​បង្ក្រាបនេះ​គឺ​នគរបាល​ការិយាល័យ​ទី​៦​នៃ​មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហម គ​ន្ធី នាយករង​មន្ទីរ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ។ អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ គឺ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នេះ ជា​អតីត​ពិធីករ​ទូរទស្សន៍​ល្បី​ម្នាក់ និង​ដកហូត​
បាន​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ជនសង្ស័យទាំង​៤​នាក់​នេះ​មាន ៖១-​ឈ្មោះ ហែម បូ​រិ​ទ្ធ ហៅ​ឡាយ​អិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អតីត​ពិធីករ​ទូរទស្សន៍ ស្នាក់​នៅផ្ទះ​លេខ​៦៣ វិ​ថី​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ៣-​ឈ្មោះ អុ​ិ​ន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​មេខ្លោង និង៤-​ឈ្មោះ ស៊ិ​ន សម្ផស្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួល​គោក ។ ជន​នេះ​ទើប​ចេញពី​ពន្ធនាគារ និង​ក៏​ជា​ម្ចាស់​កាំភ្លើងខ្លី​១​ដើម ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​លេខ​១០៨​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​រួម​មាន សារធាតុ​ញៀន​ប្រភេទ​មេ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៣៧៤,៣៩​ក្រាម សារ​ធាតុ​ញៀន​ប្រភេទ​អិ​ច​ស្តា​ស៊ី​ចំនួន​១៥៦២​គ្រាប់​ស្មើនឹង​ទម្ងន់​៦០៩,៣៣ ក្រាម​(​សរុប​ជាង​១​គីឡូក្រាម​) កាំភ្លើងខ្លី​១​ដើម ម៉ា​កឡុក ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១ និង​តូច​២ ៕

អត្ថបទសរសេរ ដោយ