ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ពេញទំហឹង ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​បុក​គ្នា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២១…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​បុក​គ្នា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ភាគី​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់​) ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CM-២០៦៣ បើកបរ​ដោយ​ឈ្មោះ​គង់ មិ​នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ (​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​របួសធ្ងន់ ។

សាក្សី​បានអោយ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស បាន​ធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួសធ្ងន់ រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ទាំង​ពីរ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​មិន​ប្រកាន់​ស្ដាំ ចំណែក​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរា
ចរណ៍​បែប​នេះ​កើតឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ