ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ប្រកួត​៤​លើក បឺត សង្ឃឹម ដណ្តើម​កៅអី​ទៅ​កាន់​វគ្គ​៨​នាក់​ជា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​ទី​៣ បាន​ចូល​ដល់​ជុំ​ទី​២​ហើយ កាលពី​ល្ងាចម្សិលមិញ​នា​រេញ​ប៉ុស្តិ៍​លេខ​៥​។ ឆ្លងកាត់​វគ្គ​ជម្រុះ​ជុំ​ទី​១ សរុប​កីឡាករ​៣២​នាក់ នៅ​សល់​តែ​កីឡាករ​១៦​រូប​បាន​មក​ដល់​ជុំ​ទី​២​។ បើក​ឆាក​ជុំ​ទី​២ បឺត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​ទី​៣ បាន​ចូល​ដល់​ជុំ​ទី​២​ហើយ កាលពី​ល្ងាចម្សិលមិញ​នា​រេញ​ប៉ុស្តិ៍​លេខ​៥​។ ឆ្លងកាត់​វគ្គ​ជម្រុះ​ជុំ​ទី​១ សរុប​កីឡាករ​៣២​នាក់ នៅ​សល់​តែ​កីឡាករ​១៦​រូប​បាន​មក​ដល់​ជុំ​ទី​២​។

បើក​ឆាក​ជុំ​ទី​២ បឺត សង្ឃឹម ធ្វើ​បាន​សម្រេច​ឈ្នះ​គូប្រយុទ្ធ​ឆ្ពោះទៅ​វគ្គ​ទី​៣​បន្ត​។ នេះ​ជា​ការ​បង្ហាញ​លើក​ទី​៤ ដោយ​លើក​ទី​២ ធ្លាប់​ជាប់​លេខ​បី​ម្ដង និង​បន្ត​ចូល​ប្រកួត​ម្ដង ហើយ​ម្ដងទៀត ព្រោះ​ប៉ង​ដណ្ដើម​ពាន​។ នេះ​ជា​កម្មវិធី​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក​TV5 BOXING KNOCK OUT SERIES(K-Cement)​របស់​ប៉ុស្តិ៍​លេខ​៥​។

បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ឆាយ មាស មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​។ គូ​ទាំង​២​នេះ សុទ្ធតែ​ឆ្លងកាត់​ជុំ​ទី​១ វាយ​យកឈ្នះ​ដៃគូ​បាន​ឡើង​ទៅ​វគ្គ​ទី​២​ដូច​គ្នា​។

ក្រឡេក​លើ​ការ​ប្រកួត​ក្នុង​ជុំ​ទី​២ របស់​គូ​ដណ្តើម​ពាន​នេះ​ឃើញ​ថា តាំងពី​ទឹក​ទី​១​មក ការ​ប្រយុទ្ធ​ដូច​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណា​ល្អ​ឲ្យ​ទាក់ចិត្ត​អ្នក​ទស្សនា​ពេក​ទេ វាយ​ស្ទាបស្ទង់​ៗ​គ្នា​របៀប​សង្កេត​មើល​រក​ចំនុច​ផ្តួល​។ ចូល​ដល់​ទឹក​ទី​៣ ម្នាក់​ៗ​ប្រឹងប្រែង​រហូត​បញ្ចេញ​ស្នៀត​ប្លែក​ៗ ដើម្បី​ឆ្លើយ​តប​ការ​ចង់បាន ចង់​ឃើញ​ពី​ទស្សនិកជន​។

ជា​ចុង​ក្រោយ បឺ សង្ឃឹម ជា​អ្នក​វាយ​ចូល​ចំ​គោលដៅ ត្រូវ​ចំ​កន្លែង​បាន​ពិន្ទុ​រហូត​ប្រកាស​ឲ្យ​ឈ្នះ​ការ​ប្រកួត​នៅ​ជុំ​ទី​២ បើក​ឆាក​នេះ​តែ​ម្តង​។ បឺត សង្ឃឹម ថា ដៃគូ​របស់​គេ​មិន​ងាយ​ផ្តួល​ប៉ុន្មាន​នោះ​ទេ ប្រសិនបើ​ប្រហែស​ពិតជា​ចាញ់ នេះ​សំណាង​របស់​លោក​ផង​ដែរ​អាច​ឈ្នះ​។​លោក​នឹង​ព្យាយាម​បង្វឹក​ការ​ហាត់​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ប្រកួត​នៅ​ជុំ​ទី​៣ សុទ្ធតែ​អ្នក​ប្រដាល់​មាន​សមត្ថភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ