ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​បេតុងរវែង​ជាង​១៤០០​ម៉ែត្រ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រភព​ពី​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​ព្រះ​សីហ​នុ និង​ប្រភព​ពី​អភិបាលស្រុក​ព្រៃ​នប់ លោក សរ កក្កដា​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រភព​ពី​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​ព្រះ​សីហ​នុ និង​ប្រភព​ពី​អភិបាលស្រុក​ព្រៃ​នប់ លោក សរ កក្កដា​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០១៨​នេះ​ថា តាម​ការ​ណែនាំ​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​គំរោង​ផ្លូវ​បេតុង​ប្រវែង​ជាង​១៤០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) អូស​ស្រប​តាម​បណ្តោយ​ក្នុងភូមិ​វាល​មាស ស្ថិត​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

គ្រោង និង​ចាប់ផ្តើម​ស្ថាបនា​នៅ​ដើម​ខែមករា ២០១៩​នេះ​ហើយ​ជា​គម្រោង​ប្រើប្រាស់​ថវិការ​គុណប្រយោជន៍​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ​២០១៨ ។

ជាមួយ​គ្នា​នេះ​ក្រុម​កា​ងារ​ក៏​ដូច​ជា អាជ្ញាធរ​ពាក់ព័ន្ធ​ស្នើរ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ស្រប​តាម​បណ្តោយ​ផ្លូវ​នោះ​សុំ​ការ​យោគយល់​ដល់​ដំណើរការ​ស្ថាបនា​ក្នុង​ការ​ប៉​ពាល់​ផ្សេង​ៗ ដោយ​ចូលរួម​សហការ​ជាមួយ​ក្រុម​កា​ងារ និង​អាជ្ញាធរ ដើម្បី​បាន​ផ្លូវ​ធ្វើ​ដំណើរ​ប្រកបដោយ​រលូន ដែល​នេះ​ជា​ចំណងដៃ​ថ្មី​មួយទៀត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម យន្ត មីន​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ