ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​បើក​យុទ្ធនាការ​ក្តៅ បញ្ឈប់​គ្រប់​សកម្មភាព​ល្មើសច្បាប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ​នេះ បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​នឹង​ប្រើប្រាស់​វិធានការ​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​ខេត្ត​មាន​ដូច​ជា បញ្ហា​វិវាទ​ដីធ្លី និង​បញ្ហា​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម ។…

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ​នេះ បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​នឹង​ប្រើប្រាស់​វិធានការ​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​ខេត្ត​មាន​ដូច​ជា បញ្ហា​វិវាទ​ដីធ្លី និង​បញ្ហា​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម ។

បើ​តាម​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​បន្ថែម​ថា អ្នក​ពាក់​ព​ន្ធ័​នឹង​ការ​រំលោភ​ដីធ្លី​លើ​កម្មសិទ្ធិ​របស់​រដ្ឋ​ដូច​ជា នៅ​តំបន់​ក្បាលឆាយ ស្រះ ត្រពាំង ឬ​កម្មសិទ្ធិ​អ្នក​ដ៍ទៃ ដែល​អាជ្ញាធរ​រក​ឃើញ​នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ការ​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​ពុំ​មាន​លើកលែង​ឡើយ ហើយ​ពលរដ្ឋ​ដែល​មានការ​ពាក់​ព​ន្ធ័​នឹង​វិវាទ​ដីធ្លី​ណាមួយ​ដែល​យល់​ឃើញ​ថា ខ្លួន​មិន​ពាក់​ព​ន្ធ័​នឹង​អំពើ ឬ​សកម្មភាព​ខុសច្បាប់ សូម​ដាក់​បណ្តឹង​មក​កាន់​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រួម​គ្នា​ពិនិត្យ​ដោះស្រាយ​រក​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដោយ​ស្មើភាព ។

រីឯ​វិវាទ​ណាមួយ​ដែល​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ គឺ​សម្រេច​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំ​ជម្រះក្តី ។ ជុំវិញ​បញ្ហា​នេះ​ឯកឧត្តម​យន្ត មីន បាន​ពន្យល់​ថា ពលរដ្ឋ ឬ​អ្នក​ពាក់​ព​ន្ធ័​នឹង​ការ​រំលោភ​ដណ្តើម​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​ណាមួយ​តាម​រយៈ​បុគ្គល​ខ្លួនឯង​ក្តី ឬ​តាម​រយៈ​មេខ្យល់​ក្តី សូម​បញ្ឈប់​សកម្មភាព និង​ដកខ្លួន​ថយ​ដោយសារ​ចាប់ពី​ពេល​នេះ​ទៅ​អាជ្ញាធរ​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្រុក កំពុង​តែ​បើក​យុទ្ធនាការ​ក្តៅ ដើម្បី​បញ្ឈប់​គ្រប់​សកម្មភាព​ល្មើសច្បាប់ ។

ជាមួយ និង​ចំណាត់ការ​នេះ​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​ក៏​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ តាម​អភិបាលខេត្ត​ក្នុង​ការ​ទប់ស្កាត់​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង ដើម្បី​បញ្ឈប់​រាប់​សកម្មភាព​មិន​អោយ​កើត​មាន​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ