ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាប្រា​ហាំ​ត្រៀម​ខ្លួន​​រួច​ជាស្រេច​​សម្រាប់​​ការ​វិល​ត្រឡប់​​នា​ខែ​សីហា​ខាង​មុខ​

12 ឆ្នាំ មុន

​​លោក Sauerland Event ដែល​​ជា​អ្នក​​រៀប​ចំ​ការ​​ប្រកួត​​បាន​ប្រកាស​ឱ្យ​ដឹង​​នៅ​សប្តាហ៍​នេះ​ថា អាទ័រ​​ អាប្រាហាំ ដែល​បានសន្លប់​​ក្រោម​​កណ្តាប់​ដៃ​កីឡា​ករ​ Robert Stieglitz កាល​ពី​​ថ្ងៃ​ទី​២៣ មីនា នឹង​វិល​ត្រឡប់​​មក​កាន់​សង្វៀន​ប្រកួត​សា​ជា​ថ្មី​​ម្តង​ទៀត​​នា​ថ្ងៃ​ទី​២៤ សីហា​​ ខាង​មុខ​ ។

កីឡា​ករ​​អាល្លឺ​ម៉ង់​​រូប​នេះ​​ដែល​មាន​ឯត​ទគ្គ​កម្ម​​ប្រកួត​​ឈ្នះ​​៣៦​លើក​​ ចាញ់​៤លើក​​ ផ្តួល​​ដៃ​គូ​​ឱ្យ​សន្លប់​​២៨​លើក​ នឹង​ជួប​ប្រកួត​​ជាមួយ​​កីឡា​​ករ​ណា​មី​ប៊ី​ Willbeforce Shihepo មាន​​ឯត​ទគ្គ​កម្ម​​ប្រកួត​​ឈ្នះ​​២០​លើក ចាញ់​៦​លើក​ ផ្តួល​​​ដៃ​គូ​ឱ្យ​សន្លប់​១៥​​លើក ​នៅ​សង្វៀន​ Sport-und Kongresshalles ស្ថិត​ក្នុង​ទីក្រុង​ Schwerin ប្រទេស​អាល្លឺ​ម៉ង់ ។

​ធ្លាប់​​ជា​អតីត​​ម្ចាស់​​ខ្សែ​​ក្រវាត់​​ក្នុង​ប្រទេស​​ទម្ងន់​​មធ្យម​​(Middleweight) អាប្រា​ហាំ កាល​ពី​ខែ​​សីហា​​​ ឆ្នាំ​​​ទៅ​មិញ​ គេ​​ដណ្តើម​​បាន​ខ្សែ​​ក្រវាត់​​ប្រភេទ​​ទម្ងន់​​ Super Middleweight ពី​កីឡា​ករ​​ Stieglitz គឺ​ជា​​ការ​ប្រកួត​ដ៏​ធំ​​បំផុត​នៅ​ក្នុង​​ប្រវត្តិ​​​​សាស្ត្រ​កីឡា​​​ប្រដាល់​​នៅ​ប្រទេស​​អាល្លឺ​ម៉ង់​។ ប៉ុន្តែ​​បន្ទាប់​ពី​​ការ​ពារ​​ខ្សែ​ក្រវាត់​​បាន​​ដោយ​ជោគ​ជ័យ​ចំនួន​១​លើក អាប្រាហាំ​តម្រូវ​ឱ្យ​ជួប​ជាមួយ​​​Stieglitz ជា​លើក​​ទី​២​ ហើយ​ជា​លទ្ធ​ផល​​ត្រូវ​សន្លប់​​​ក្នុង​ទឹក​ទី៤ និង​បាត់​បង់​​ខ្សែ​ក្រវាត់៕