ដកចោលដូចគុម្ពស្ពៃ ! បិសាចក្រហម Manu បណ្តេញ Jose Mourinho ចេញជាផ្លូវការហើយ
កាលពីថ្ងៃទី១៨ ធ្នូ កន្លងទៅនេះ ក្លិបបិសាចក្រហម Man Utd បានសម្រេចបណ្តេញលោក Jose Mourinho ចេញពីតំណែងជាអ្នកចាត់ការ…
កាលពីថ្ងៃទី១៨ ធ្នូ កន្លងទៅនេះ ក្លិបបិសាចក្រហម Man Utd បានសម្រេចបណ្តេញលោក Jose Mourinho ចេញពីតំណែងជាអ្នកចាត់ការ…
កាលពីថ្ងៃទី១៨ ធ្នូ កន្លងទៅនេះ ក្លិបបិសាចក្រហម Man Utd បានសម្រេចបណ្តេញលោក Jose Mourinho ចេញពីតំណែងជាអ្នកចាត់ការ ទូទៅរបស់ក្លិបជាផ្លូវការហើយក្រោយដឹកនាំបាន២ឆ្នាំកន្លះ។
សេចក្ដីប្រកាសនៃការបណ្ដេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេមើល
ឃើញនៅលើបណ្ដាញសង្គម Twitter របស់ក្លិប Man Utd កាលពីថ្ងៃអង្គារ ។ ជាមួយ
គ្នានេះក្លិបក៏បានថ្លែងអំណរគុណសម្រាប់ការខិតខំរបស់លោក Jose Mourinho នាពេលកន្លងទៅ និងជូនពរលោកឲ្យទទួលជោគជ័យនៅពេលអនាគត ។
ចំពោះតំណែងអ្នកចាត់ការថ្មី ក្លិបមិនទាន់បង្ហាញឈ្មោះនៅឡើយទេ ។ Man Utd បរាជ័យចុងក្រោយក្រោមស្នាដៃរបស់ក្លិបហង្សក្រហម Liverpool ៣-១ ក្នុងលីគ។
លោក Jose Mourinhoបានទទួលយកការងារជាអ្នកចាត់ការនៅក្នុងទឹកដី Old Trafford កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ និងបានដឹកនាំក្លិបMan Utd លើកពាន League Cup និង Europa League ប៉ុន្តែបច្ចុប្បន្នពួកគេមានរហូតដល់ទៅ១៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool នៅក្របខ័ណ្ឌPremier League ។
ក្លិបបានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ក្រុម ក្រោយគ្មានការរីកចម្រើនទាល់តែសោះលើលទ្ធផល ឬស្ទីលលេង ថ្វីត្បិតតែចំណាយលុយ៤០០លានផោនលើកីឡាករ១១នាក់ក៏ដោយ ។ ក្លិបបាននិយាយទៀតថា អ្នកចាត់ការថ្មីត្រូវតែយល់ពីទស្សនៈវិជ្ជារបស់ក្លិប ដែលមានទម្លាប់លេងវាយលុកផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុម Man Utd ឈរនៅលេខរៀងទី៦នៅលើតារាង Premier League ប៉ុន្តែពួកគេគ្រោះថ្នាក់ខ្លាំងពេលប៉ះក្រុមកំពូលតារាង Liverpool ដែលបានយកឈ្នះពួកគេ៣-១ កាលពីថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅ ៕
នាគ សេន
ចែករំលែកព័តមាននេះ