ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ថៃ​អាច​បោះ​ឆ្នោត​នៅ​ពេល​ណា?

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សេចក្ដីថ្លែងការណ៍​នានា​ក្នុង​ពេល​ថ្មី​ៗ​នេះ របស់​ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​​ថៃ លោក​ITTIPORN BOONPRAKONG​ថា ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ថៃ អាច​ធ្វើ​យ៉ាង​ឆាប់​នា​ថ្ងៃ​ទី​២៤​កុម្ភៈ​ឆ្នាំ​២០១៩ ហើយ​យ៉ាង​យូរ​នា​ថ្ងៃ​ទី​៥​ឧសភា​២០១៩​។ លោក​ITTIPORN…

ប្រទេស​ថៃ ៖ យោង​តាម​សេចក្ដីថ្លែងការណ៍​នានា​ក្នុង​ពេល​ថ្មី​ៗ​នេះ របស់​ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​​ថៃ លោក​ITTIPORN BOONPRAKONG​ថា ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ថៃ អាច​ធ្វើ​យ៉ាង​ឆាប់​នា​ថ្ងៃ​ទី​២៤​កុម្ភៈ​ឆ្នាំ​២០១៩ ហើយ​យ៉ាង​យូរ​នា​ថ្ងៃ​ទី​៥​ឧសភា​២០១៩​។

លោក​ITTIPORN បញ្ជាក់​ថា កាលបរិច្ឆេទ​បណ្ដោះអាសន្ន​ទាំងនោះ ត្រូវ​បាន​កំណត់​យោង​ទៅ​តាម​ផែន​ទី​បង្ហាញផ្លូវ​របស់​រដ្ឋាភិបាល និង​ក្រោយ​ការ​ពិភាក្សា​គ្នា​នានា កាលពី​ខែមិថុនា​កន្លង​ទៅ ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​និង​បណ្ដា​ស្ថាប័ន​ដែល​ទាក់ទិន​។ លោក​ថា​យើង​ត្រៀម​ធ្វើការ​បោះ​ឆ្នោត មិន​សំខាន់​ទោះ​ឆាប់​ឬ​យូរ​។

យោង​តាម​ច្បាប់​បច្ចុប្បន្ន ការ​បោះ​ឆ្នោត​មួយ​ត្រូវធ្វើ​អំឡុង​ពេល​១៥០​ថ្ងៃ ក្រោយ​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់បោះឆ្នោត​សភា​។ គម្រោង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​សភា ត្រូវ​បាន​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ទូល​សុំ​ការ​យល់​ស្រប​របស់​ព្រះ​អង្គ កាលពី​ថ្ងៃ​ទី​១៥​មិថុនា រួច​ក្រោយ​ពេល​ចេញផ្សាយ​គេ​ត្រូវការ​ពេលវេលា​៩០​ថ្ងៃ​ថែម​ទៀត ទើប​អាច​ចូល​ជា​ធរមាន​។ ការ​បោះ​ឆ្នោត​នឹង​ត្រូវធ្វើ​១៥០​ថ្ងៃ​បន្ទាប់​ពី​នោះ​។

លោក​PIYAPONG KLINPHAN​អ្នកនាំពាក្យ​របប​យោធា​ថៃ​ថ្លែង​ថា យើង​ពុំ​មានការ​ព្រួយបារម្ភ​ឡើយ ចំពោះ​សន្តិសុខ​ដែល​អាច​ពន្យារពេល​ការ​បោះ​ឆ្នោត​។ លោក​បន្ត​ថា​របប​យោធា​តាមដាន​ជាប់​ជា​ប្រចាំ សកម្ម​ភាព​របស់​បណ្ដា​ក្រុម​និង​គណបក្ស​នយោបាយ ហើយ​លោក​អះអាង​ថា អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​គោរព​ច្បាប់ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ​។ យើង​នឹង​បន្ត​ថែរក្សា​សន្តិភាព​និង​របៀប​រៀប​រយ​ក្នុង​ប្រទេស ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ