ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​៤​ថ្ងៃ​ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់​ជិត​ព្រ​លាន​យន្តហោះ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជិត​ព្រ​លាន​យន្តហោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៨ ធ្នូ ឆ្នាំ​២០១៨ នៅ​ផ្លូវ​សារី​កា ស្ថិត​ក្នុងភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជិត​ព្រ​លាន​យន្តហោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៨ ធ្នូ ឆ្នាំ​២០១៨ នៅ​ផ្លូវ​សារី​កា ស្ថិត​ក្នុងភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈិ​ន សុផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ខ្មែរ​កម្ពុជា​ក្រោម មុខរបរ​ជួយ​ប្រពន្ធ​ធ្វើ​នំ​ចា​ខ្វៃ​លក់ មាន​ទីលំនៅ​ក្នុងភូមិ​១ សង្កាត់ ដងទង់ ក្រុង​ខេមរភូមិន្ទ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺសរសៃប្រសាទ ហើយ​ផឹកស្រា​ស្រវឹង​ដើរ​វង្វេង​ផ្ទះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៨ លុះដល់​វេលា​ម៉ោង​២​នឹង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ ធ្នូ ឆ្នាំ​២០១៨ ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​ធ្វើ​សំណង់​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ពិនិត្យ​។

អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​បានឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​រក​ឃើញ​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ហើយ​ផឹកស្រា​ស្រវឹង​ដើរ​វង្វេង​ផ្ទះ ទើប​បណ្តាល​អោយ​ដួល​ស្លាប់​បែប​នេះ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ