ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពតូច ការផ្លាស់ប្តូរធំ ៖ បដិសេធប្លាស្ទិក ដើម្បីកម្ពុជាស្អាត បៃតង និងចីរភាព

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ចូលរួម​ចំណែក​សង្គ្រោះ​បរិស្ថាន មិនមែន​ជា​រឿង​ដែល​ត្រូវ​រង់ចាំ​ធ្វើ​កិច្ចការ​ធំដុំ​នោះ​ទេ ប៉ុន្តែ​វា​ផ្តើម​ចេញពី​សកម្មភាព​តូច​បំផុត​មួយ គឺ​ការ​បដិសេធ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិន​ចាំបាច់ ។ ជាក់ស្តែង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែមករា​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ចូលរួម​ចំណែក​សង្គ្រោះ​បរិស្ថាន មិនមែន​ជា​រឿង​ដែល​ត្រូវ​រង់ចាំ​ធ្វើ​កិច្ចការ​ធំដុំ​នោះ​ទេ ប៉ុន្តែ​វា​ផ្តើម​ចេញពី​សកម្មភាព​តូច​បំផុត​មួយ គឺ​ការ​បដិសេធ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិន​ចាំបាច់ ។

ជាក់ស្តែង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែមករា​នេះ​ថា ៖ ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​សម្រាប់​បរិស្ថាន គឺ​ចាប់ផ្តើម​ចេញពី​ការ​បដិសេធ​ដ៏​សាមញ្ញ​បំផុត​មួយ គឺ​ការ​និយាយ​ថា «​ទេ​» ចំពោះ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិន​ចាំបាច់ ។

តើ​អ្នកដឹង​ទេ​ថា ៖ រាល់​ការ​ទិញ​ទំនិញ យើង​តែងតែ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ថ្មី​ៗ ប៉ុន្តែ​ថង់​ប្លា​ស្ទិ​កមួយ អាច​ចំណាយពេល​ជា​ច្រើន​សតវត្ស​ន៍​ដើម្បី​រលាយ ។ ក្នុង​រយៈពេល​១​ឆ្នាំ អ្នក​អាច​ប្រើ​ថង់​ប្លា​ស្ទិ​ក​ជាង ១.០០០​ថង់ ប្រសិនបើ​មិន​ប្រើ​ថង់​ផ្ទាល់ខ្លួន ឬ​បដិសេធ​ទទួល​ថង់​ប្លា​ស្ទិ​ក​ថ្មី​ៗ ។

ការ​រួមចំណែក​ការពារ​បរិស្ថាន តាម​រយៈ​ការ​មិន​ទទួលយក​ថង់​ប្លា​ស្ទិ​ក មិន​ត្រឹមតែ​ជួយ​ឱ្យ​សហគមន៍​យើង​មាន​ភាព​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ការពារ​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប និង​ធានា​បាន​នូវ​ខ្យល់អាកាស​បរិសុទ្ធ​សម្រាប់​មនុស្ស​គ្រប់​រូប ។ នៅ​ពេល​ដែល​យើង​ម្នាក់​ៗ ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​តូច​ៗ ដោយ​ការ​ប្រើប្រាស់​កាបូបយួរ ដែល​ប្រើប្រាស់​បាន​យូរអង្វែង​ជំនួស​ថង់​ប្លា​ស្ទិ​ក យើង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដើម្បី​សម្រេច​បាន​នូវ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ។

ចូរ​យើង​រួម​គ្នា​ប្រើប្រាស់​សិទ្ធិ ក្នុង​ការ​បដិសេធ​ប្លា​ស្ទិ​ក​នៅ​ថ្ងៃនេះ ដើម្បី​កសាង​មាតុភូមិ​កម្ពុជា​ឱ្យ​មាន​មេឃ​ពណ៌​ខៀវ និង​បរិស្ថាន​ស្រស់បំព្រង​សម្រាប់​កូនចៅ​យើង​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ