រាជធានីភ្នំពេញ ៖ វិស័យកសិកម្មរបស់កម្ពុជា ជាពិសេសការនាំចេញផ្លែឈើស្រស់ បានបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ។

ជាក់ស្តែងបើតាមលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាស នាយប់ថ្ងៃទី២៩ខែមករា ឆ្នាំ២០២៦នេះថា ៖ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន៣៤៣៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨ លានដុល្លារ កើនឡើង១៦,៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ។ ក្នុងនោះ ប្រទេសចិន នៅតែជាទីផ្សារនាំចេញធំជាងគេ ។
សូមបញ្ជាក់ថា កំណើននៃការនាំចេញចេកស្រស់នេះ គឺជាសក្ខីភាពមួយបង្ហាញថា វិស័យកសិឧស្សាហកម្មកម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការប្រែក្លាយខ្លួនជាឃ្លាំងស្បៀងដ៏សំខាន់សម្រាប់តំបន់ និងពិភពលោក ៕
ចែករំលែកព័តមាននេះ