ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ចង្អៀត ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានកម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​នៅ​ប្រទេស​ហ្វី​លី​ពី​នកម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិសន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ ។ យោង​តាម​ក្រសួង​ការ​បទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៩ ខែមករា…

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​នៅ​ប្រទេស​ហ្វី​លី​ពី​នកម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិសន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ ។

យោង​តាម​ក្រសួង​ការ​បទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀតនៃ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នៅ​កោះ​សេ​ប៊ូ ប្រទេស​ហ្វី​លី​ពី​ន ​។

លោក​ជំទាវ  Ma. Theresa P. Lazaro រដ្ឋមន្ត្រី​ការ​បរទេស​ហ្វី​លី​ពី​ន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​ចាប់ផ្តើម​អង្គប្រជុំ​ដោយ​ជម្រាប​ជូន​អំពី​អាទិភាព​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២៦ ​។

លោក​ជំទាវ​បាន​សង្កត់ធ្ងន់​លើ​ការ​ជម្រុញ​អោយ​អាស៊ាន​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​បញ្ហា​ប្រឈម​លេចឡើង​ថ្មី​ៗ ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ដែល​ស្រប​ទៅ​នឹង​មូលបទ«​ដំណើរ​ឆ្ពោះទៅ​កាន់​អនាគត​រួម​គ្នា​» ។

កិច្ចប្រជុំ​នេះ​ ក៏​បាន​ពិភាក្សា​បន្ត​អំពី​វ​ឌ្ឍ​ភាព កាលពី​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

កម្ពុជា​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ