រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា វេលាម៉ោង ៧:០០ព្រឹកនេះតទៅ ដោយឥតគិតថ្លៃ ។
អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានី នឹងដាក់អោយដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ «មុខវត្តឧណ្ណាឡោម» ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ព្រឹកនេះតទៅ ដោយឥតគិតថ្លៃ ។
មន្ត្រីមន្ទីរ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃ២៩ មករានេះថា បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយនៅសួនច្បារ និងផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះមានបង្គន់បុរស-នារី ចំនួន ២៥បន្ទប់ បង្គន់សម្រាប់ជនពិការ ចំនួន ១បន្ទប់ កន្ថោរនោម ចំនួន ១៦កំប្លេរ និងឡាបូលាងដៃ ចំនួន ១០កំប្លេរ ។
មន្ត្រីដដែលបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ ដែលប្រើប្រាស់បន្ទប់ទឹកនេះ សូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អទាំងអស់គ្នា ៕















ចែករំលែកព័តមាននេះ