ខេត្តព្រះសីហនុ ៖ ប្រធានសហគមន៍នេសាទកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០២៦នេះថា មានត្រីបាឡែនមួយក្បាល ហែលមកជាប់គឿងនៅក្បែរឆ្នេរ(ឆ្នេរតាបារាំង) ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ហើយភ្លាមៗ បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះត្រីនេះ ដោយនាំយកចូលទៅតំបន់ទឹកជ្រៅវិញហើយ ។
តាមប្រភពដដែលបានបន្តថា គិតមកត្រឹមពេលនេះ ត្រីបាឡែននោះមានសុវត្ថិភាព ដោយបានហែលចូលទៅសមុទ្រទឹកជ្រៅវិញហើយ ។
ប្រភពដដែលបានបន្ថែមថា កន្លងមក ត្រីបាឡែនប្រភេទនេះ ក៍ត្រូវបានគេធ្លាប់ឃើញបណ្តែតខ្លួន តំបន់សមុទ្រខេត្តកំពត និងនៅសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុផងដែរ ហើយការប្រទះឃើញនៅតំបន់ឆ្នេរទេសចរណ៍ចំណុចពយតាបារាំងនេះ ក្នុងទឹកដីស្រុកស្ទឹងហាវនេះ ក៍ទើបតែឃើញដែរ ដែលបងប្អូនប្រជាពលរដ្ឋមានភាពភ្ញាក់ផ្អើលខ្លាំង ព្រោះពួកគាត់ កម្រនឹងបានឃើញត្រីបាឡែនធំវែងបែបនេះទេ ហើយពួកគាត់ចាត់ទុកថាជាលាភសំណាង ដែលត្រីនេះមកបង្ហាញខ្លួន ក្បែតំបន់ពួកគាត់រស់នៅ និងជាកន្លែងទេសចរណ៍ ដែលតែងតែមានភ្ញៀវមកលេងកំសាន្តជាហូហែ ។
តាមការប៉ាន់ប្រមាណត្រីបាឡែន១ក្បាលនេះ មានបណ្តោយប្រហែលជាង៦ម៉ែត្រ ទម្ងន់តាមស្មានប្រហែលជាងមួយតោន ៕


ចែករំលែកព័តមាននេះ