ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ Ballon d’Or មិន​ទាន់​បាន​ប៉ុន្មាន​ផង Modric រិះគន់ Messi និង Ronaldo បាត់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Star បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៨ Luka Modric…

តាម​ប្រភព​ព័ត៌មាន The Star បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៨ Luka Modric បាន​រិះគន់​លើ​កីឡាករ Cristiano Ronaldo និង Lionel Messi សម្រាប់​ការ​មិន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពាន​នៅ​ក្នុង​ខែ​នេះ ដែល​មាន​សា​ម៉ី​ខ្លួន Modric ជា​អ្នក​ឈ្នះ ។

កា​ពី​ទែន​របស់​ក្រុម​ក្រូ​អាត​រូប​នេះ ដែល​បាន​យកឈ្នះ​លើ Messi និង Ronaldo យក​ពាន Ballon d’Or បាន​សម្រេច បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​ថ្ងៃ​សៅរ៍ ស្តី​អំពី​អវត្តមាន​របស់​កីឡាករ​ទាំង​ពីរ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។

Modric និយាយ​ប្រាប់​កាសែត Sportske Novosti ថា ៖«​ខ្ញុំ​មិន​អាច​និយាយ​អំពី​នរណា​ម្នាក់​ដែល​សម្រេចចិត្ត​ថា​មិន​មក​ចូលរួម​កម្មវិធី ព្រោះ​នេះ​គឺជា​ការ​សម្រេចចិត្ត​របស់​ពួក​គេ​។ វា​ដូច​ជា​មិន​សមសោះ ព្រោះ​វា​ហាក់បីដូចជា​ការ​បោះ​ឆ្នោត និង ពាន គឺ​សំខាន់​នៅ​ពេល​ណា ទាល់តែ​ពួក​គេ​ឈ្នះ​ប៉ុណ្ណោះ​។ វា​ពិតជា​មិន​ស្មើភាព​ទេ សម្រាប់​កីឡាករ​ផ្សេង​ទៀត និង អ្នកបោះឆ្នោត ដែល​បាន​បោះ​ឲ្យ​ពួក​គេ​ជាប់​អស់​រយៈពេល​១០​ឆ្នាំ​។ តែ​វា​ជា​រឿង​របស់​ពួក​គេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ